孫玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញការបង្ហាញថា ទំនាស់ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកនឹងមិនសូវរំខានដល់និន្នាការអភិវឌ្ឍន៍ដ៏នឹងនរនៃសេដ្ឋកិច្ចប្រទេសចិន

2018-06-20 17:10:32 cri

    ពេល​ថ្មីៗកន្លង​ទៅនេះ​ បន្ទាប់ពី​បង្ហាញ​ចេញ​នូវ​បញ្ជីដែល​ត្រូវ​បន្ថែម​​ពន្ធគយ​ចំពោះ​ទំនិញ​នាំចូលតម្លៃ​៥ម៉ឺនលាន​ដុល្លារអាមេរិក​របស់​ប្រទេសចិន​ សហរដ្ឋអាមេរិក​នៅបាន​គំរាម​កំហែង​ធ្វើបញ្ជី​ផលិតផល​បន្ថែម​ពន្ធគយ​​ដែល​មានតម្លៃ​២សែនលាន​ដុល្លារអាមេរិក​ផងដែរ ។​ សេដ្ឋវិទូ​មួយចំនួន​របស់​ប្រទេសចិន​បានថ្លែង​នៅពេល​ទទួល​សម្ភាសន៍ពី​វិទ្យុអន្តរជាតិចិន​ថា​ បច្ចុប្បន្ន ​វិធានការ​គ្រប់បែបយ៉ាង​របស់​ភាគី​សហរដ្ឋអាមេរិក​គឺមាន​ឥទ្ធិពល​តិចតួច​ទៅលើ​ពាណិជ្ជកម្ម​ជាមួយ​បរទេស​របស់​ប្រទេសចិន ​ហើយអាច​ប៉ាន់​ប្រមាណ​ថា ​សេដ្ឋកិច្ច​ប្រទេស​ចិនទាំងមូល​នឹងរក្សា​និន្នាការ​អភិវឌ្ឍន៍​ដ៏នឹងនរ​និងល្អ​ប្រសើរ ។

    អំពី​ទង្វើដែល​សហរដ្ឋអាមេរិក​ល្មើស​របៀបរៀបរយ​ទីផ្សារ ​និងលះបង់​ចោល​មតិឯកភាព​គ្នា​រវាង​ភាគីទាំងពីរ​ចិននិង​សហរដ្ឋអាមេរិក ​លោក​ Hua​ Changchun ​សេដ្ឋវិទូ​ទីមួយ​នៃក្រុម​ហ៊ុន​ Guo​ Tai​ Jun ​An​ បានថ្លែងថា​ បើមើលពី​ការគណនា​ជាក់ស្តែង​ ពេលបច្ចុប្បន្ន​ វិធានការ​គ្រប់បែបយ៉ាង​របស់​ភាគី​សហរដ្ឋអាមេរិក​គឺមាន​ឥទ្ធិពល​តិចតួច​ទៅលើ​ពាណិជ្ជកម្ម​ជាមួយ​បរទេស​របស់​ប្រទេសចិន ។

    លោក​ Li Xunlei ​សេដ្ឋវិទូទីមួយ​នៃក្រុមហ៊ុន​ប័ណ្ណភាគហ៊ុន​ Zhong Tai ​បានថ្លែងថា​ បើមើលពី​ទិន្នន័យ​ ខ្ញុំយល់ឃើញថា​ សេដ្ឋកិច្ច​ប្រទេសចិន​គឺនឹងនរ​និងល្អប្រសើរ​ជាទូទៅ ​ហើយ​សំខាន់បំផុត​គឺគុណភាព​នៃកំណើន​សេដ្ឋកិច្ច​ប្រទេសចិន​កំពុង​ត្រូវបាន​លើក​កម្ពស់ ។

អ្នកបកប្រែ:孫玲玲
ប្លុកពិសេស