馬小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សាធារណមតិអន្តរជាតិទិទៀនអាមេរិកបង្កសង្រ្គាមពាណិជ្ជកម្មបំផ្លាញរបៀបរៀបរយពាណិជ្ជកម្មពិភពលោក

2018-06-20 15:29:51 cri

បន្ទាប់​ពី​ដាក់​ចេញ​បញ្ជី​បន្ថែម​យក​ពន្ធ​ដារ​មាន​ទឹក​ប្រាក់​៥​ម៉ឺន​លាន​ដុល្លារ​អាមេរិក​ចំពោះ​ទំនិញ​ប្រទេស​ចិន​នា​ពេល​កន្លង​ទៅ​នេះ ​រដ្ឋាភិបាល​អាមេរិក​បាន​គំរាម​កំហែង​នឹង​បង្កើត​បញ្ជី​ផលិតផល​បន្ថែម​យក​ពន្ធដារ​មាន​ទឹក​ប្រាក់​២​សែន​លាន​ដុល្លារ​អាមេរិក​ទៀត​ផង។​មតិ​អន្តរជាតិ​បាន​ទិទៀន​ដោយ​ឡែក​ពី​គ្នា​នូវ​ទង្វើ​ឯកតោភាគី​របស់​អាមេរិក ​ហើយ​បាន​ថ្កោល​ទោស​ថា​អាមេរិក​បង្ក​សង្រ្គាម​ពាណិជ្ជកម្ម​ ​ល្មើស​នឹង​សណ្តាប់ធ្នាប់​ទី​ផ្សារ បាន​បំផ្លាញ​របៀបរៀបរយ​ពាណិជ្ជកម្ម​ពិភពលោក។

លោក​ប្រធាន​សមាគម​ផលិតករ​បរិក្ខារ​អាមេរិក​បាន​ថ្លែង​ថា ​ការ​បន្ថែម​យក​ពន្ធគយ​គឺ​បន្ថែម​ពន្ធដារ​ទៅ​លើ​អ្នក​ប្រើប្រាស់​អាមេរិក ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ផលិតកម្ម​ការងារ​របស់​អាមេរិក​ប្រឈម​នឹង​ហានិភ័យ។

SankeiShimbunនៃ​ប្រទេស​ជប៉ុន​វែកញែក​ថា ​វិធានការ​ការពារនិយម​ផ្នែក​ពាណិជ្ជកម្ម​មួយ​ចំនួន​របស់​រដ្ឋាភិបាល​អាមេរិក​ត្រូវ​បាន​សម្ព័ន្ធមិត្ត​ប្រឆាំង​យ៉ាង​ខ្លាំង។​គោលនយោបាយ​ការពារនិយម​ផ្នែក​ពាណិជ្ជកម្ម​ដ៏​រឹងមាំ​របស់​អាមេរិក​ជា​មូលហេតុ​សំខាន់​មួយ​ក្នុង​ការ​បំផ្លាញ​របៀបរៀបរយ​នៃ​ពាណិជ្ជកម្ម​ពិភពលោក។

អ្នកបកប្រែ:馬小青
ប្លុកពិសេស