馬小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស៊ីរីថ្កោលទោសយ៉ាងខ្លាំងចំពោះកងទ័ពតួកគីនិងអាមេរិកចូលតំបន់Manbji

2018-06-20 15:27:39 cri

ក្រសួង​ការ​បរទេស​ស៊ីរី​បាន​ចេញ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១៩​ខែ​មិថុនា​ដោយ​បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​កងទ័ព​តួកគី​និង​អាមេរិក​ដែល​បាន​ចូល​តំបន់​Manbjiភាគ​ខាង​ជើង​ស៊ីរី ​ហើយ​បាន​គូស​បញ្ជាក់​ថា​រដ្ឋាភិបាល​ស៊ីរី​សម្រេច​រំដោះ​ដែនដី​ទាំងអស់។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា ​វត្តមាន​យោធា​របស់​តួកគីនិង​អាមេរិក​នៅ​តំបន់​Manbjiគឺ​ជា​ការ​រំលោភ​ទៅ​លើ​អធិបតេយ្យភាព​របស់​ស៊ីរី ​គោលបំណង​របស់​តួកគី​និង​អាមេរិក​គឺ​ចង់​ពន្យា​វិបត្តិ​ស៊ីរី​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ថែម​ទៀត។​កងទ័ព​និង​ប្រជាជន​ស៊ីរី​បាន​ប្តេជ្ញា​ចិត្ត​រំដោះ​ដែន​ដី​ទាំង​អស់​ពី​ដៃ​នៃ​អំណាច​ខាង​ក្រៅ​ណា​មួយ ​ដើម្បី​គាំពារ​ឯករាជ្យភាព​និង​អធិបតេយ្យភាព​របស់​ស៊ីរី។

អ្នកបកប្រែ:馬小青
ប្លុកពិសេស