徐曉霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការវិនិយោគផ្ទាល់របស់ភាគីចិននៅកម្ពុជាក្នុងឆ្នាំទៅមិញសរុបមានដល់ទៅ ១២៦០០ លានដុល្លារអាមេរិក

2018-06-20 16:38:34 cri

    តាមស្ថិតិ​ផ្លូវការ​កម្ពុជា​ឲ្យដឹងថា ការវិនិយោគ​ផ្ទាល់​របស់ចិន​នៅកម្ពុជា​គិតត្រឹម​ដំណាច់ឆ្នាំ ២០១៧ សរុប​មានដល់ទៅ ១២៦០០ លាន​ដុល្លារអាមេរិក តំបន់​ពិសេស​សេដ្ឋកិច្ច​ខេត្តសីហនុ​បានផ្តល់​ឱកាសការងារ​ជិត ២០០០០ នៅតំបន់នោះ ។

    រសៀល​ថ្ងៃទី ១៩ ខែមិថុនា លោកស្រី​កាវយាន អនុរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មចិន​បាន​ដឹកនាំ​គណៈប្រតិភូ​សេដ្ឋកិច្ចពាណិជ្ជកម្ម​រដ្ឋាភិបាលចិន​ទៅ​ក្រុងភ្នំពេញ​ប្រទេសកម្ពុជា​ដើម្បី​រៀបចំ​សន្និសីទ​លើកទី ៥ នៃ​គណៈកម្មាធិការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​រវាង​ចិននិង​កម្ពុជា ។ លោកស្រី​កាវយាន​ថ្លែងថា ភាគីចិន​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ក្នុង​ក្របខ័ណ្ឌតំបន់​និង​ពហុភាគី ដូចជាWTO ១០ បូក ១ និង​កិច្ចសហប្រតិបត្តិការ​ទន្លេឡានឆាង​ទន្លេមេគង្គ​ជាដើម ការពារ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​និង​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម ជំរុញឲ្យ​បញ្ចប់​ការចរចាស្តីពី​ទំនាក់ទំនង​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុងតំបន់​ក្នុងពេល​ឆាប់ៗ និង​រួមគ្នា​កសាង​សហគមន៍​រួមវាសនា​តែមួយ​នៃមនុស្សជាតិ ៕

អ្នកបកប្រែ:徐曉霞
ប្លុកពិសេស