កាលពីថ្ងៃទី១៦ ខែកក្កដា នៅសណ្ឋាគាររដ្ឋ Diaoyutai ក្រុងប៉េកាំង លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Tusk ប្រធានក្រុមប្រឹក្សាភិបាលអឺរ៉ុបនិងលោក Juncker ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបដែលអញ្ជើញចូលរួមកិច្ចជំនួបថ្នាក់ដឹកនាំចិន-សហភាពអឺរ៉ុបលើកទី ២០ នៅប្រទេសចិន ។
លោកស៊ីជីនភីងបានបញ្ជាក់ថា ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា សមភាព យុត្តធម៌ កិច្ចសហប្រតិបត្តិការនិងភាពឈ្នះ-ឈ្នះ ប្រទេសចិនរីករាយរួមសហការជាមួយភាគីអឺរ៉ុប ខិតខំប្រឹងប្រែងដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអឺរ៉ុបថែមមួយកម្រិតទៀត ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ។
លោក Tusk និងលោក Juncker បានថ្លែងថា សហភាពអឺរ៉ុបនិងប្រទេសចិនសុទ្ធតែខិតខំប្រឹងប្រែងដើម្បីពហុភាគីនិយម ដោះស្រាយបញ្ហារវាងប្រទេសនានាដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងធ្វើឲ្យប្រព័ន្ធពាណិជ្ជកម្មពហុភាគីមានភាពល្អពេញលេញតាមរយៈការពិភាក្សាពហុភាគី ។