魏偉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Macky Sall ប្រធានាធិបតីសេណាហ្គាល់ ប្រមុខរដ្ឋនៃប្រទេសទាំងពីរយល់ព្រមជាឯកច្ឆន្ទថា នឹងពួតដៃជាមួយគ្នាដើម្បីខិតខំបង្កើតអនាគតកាន់តែល្អប្រសើរនៃទំនាក់ទំនងរវាងចិននិងសេណាហ្គាល់

2018-07-22 15:44:13 cri

   

圖片默認標題_fororder_習近平塞內加爾

    កាលពី​ថ្ងៃទី​២១​ ខែ​កក្កដា​ លោកស៊ីជីនភីង​ ប្រធានរដ្ឋចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ Macky ​Sall​ ប្រធានាធិបតីសេណាហ្គាល់​ នៅក្រុង​ដាកា។​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​បាន​យល់ព្រម​ជាឯកច្ឆន្ទថា​ នឹង​បន្ត​ពួតដៃ​ជាមួយគ្នា​ដើម្បី​ខិតខំ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុងគ្រប់វិស័យ​រវាង​ប្រទេសទាំងពីរ​ឲ្យទទួលបាន​សមិទ្ធផល​កាន់តែ​ច្រើន​ព្រមទាំង​បង្កើត​អនាគត​កាន់តែល្អប្រសើរ​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​សេណាហ្គាល់​ទៀត​ផង។​

    ថែ្លងក្នុង​កិច្ចជំនួប​ លោកស៊ីជីនភីង​ បាន​សង្កត់ធ្ងន់ថា​ ខ្ញុំ​កោតសរសើរ​ចំពោះ​លោក​ប្រធានាធិបតី​ចំពោះ​ទិដ្ឋភាព​ជាយុទ្ធសាស្រ្ត​ស្តីពី​ទំនាក់ទំនង​រវាង​ចិន​និង​សេណាហ្គាល់​ដោយ​ឆ្លើយតប​យ៉ាងសកម្ម​ចំពោះ​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ​ ហើយ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​អាហ្វ្រិក។​ប្រទេសចិន​មានឆន្ទៈ​ក្នុង​ការ​បង្កើន​ទំនាក់ទំនង​និង​ការសម្របសម្រួល​ជាមួយ​ប្រទេស​សេណាហ្គាល់​ក្នុង​កិច្ចការ​អន្តរជាតិ​និង​តំបន់សំខាន់ៗ​ ដូចជា​សន្តិភាព​និង​សន្តិសុខ​នៅអាហ្វ្រិក​ កិច្ចការ​អង្គការ​សហប្រជាជាតិ​និង​ការប្រែប្រួល​អាកាសធាតុ​ជាដើម​ ដើម្បី​ការពារ​ផលប្រយោជន៍​រួម​របស់​អាហ្វ្រិក​និង​បណ្តាប្រទេស​កំពុង​អភិវឌ្ឍន៍។​

圖片默認標題_fororder_習近平塞內加爾2

    ជាការ​ឆ្លើយតប​ លោក​ Macky ​Sall​ បាន​ថែ្លងថា​ ប្រទេស​សេណេហ្គាល់​មានឆន្ទៈ​ក្នុងការ​ទាក់​ទង​គ្នា​និង​ការ​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេសចិន​ក្នុង​កិច្ចការ​ពហុភាគី​ ដើម្បី​ខិតខំ​ប្រឹងប្រែង​រួមគ្នា​កសាង​ប្រព័ន្ធ​អភិបាលកិច្ច​សកល​ដែល​កាន់តែ​មាន​តុល្យភាព​ យុត្តិធម៌​និង​បរិយាប័ន្ន​ រួមគ្នា​ការពារ​ពហុភាគីនិយម​ព្រមទាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ការពារ​និយម​ផែ្នកពាណិជ្ជកម្ម​ទៀត​ផង៕​

圖片默認標題_fororder_習近平塞內加爾·3

 

អ្នកបកប្រែ:魏偉
ប្លុកពិសេស