郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមបាល់ទាត់ឥណ្ឌូណេស៊ីចំនួន៣ក្រុមទទួលបានស្នាដៃល្អក្នុងការប្រកួតបាល់ទាត់យុវជននិងកេ្មងជំទង់ពិភពលោក

2018-08-20 15:41:21 cri

      ថ្ងៃទី ១៨ ខែ​សីហា ការ​ប្រកួត​បាល់​ទាត់​យុវជន​និង​ក្មេង​ជំទង់​ពិភពលោក “​ពាន​រង្វាន់​ Gothia ប្រទេស​ចិន​” ឆ្នាំ ២០១៨​បាន​បិទ​បញ្ចប់​នៅ​ក្រុង​ឈីងតាវ ខេត្ត​សានតុង​ប្រទេស​ចិន ។ ក្រុម​បាល់​ទាត់​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​ចំនួន​៣​ក្រុម​ទទួល​បាន​ជើង​ឯក​ដោយ​ឡែក​ពី​គ្នា​នៃ​ចំណាត់​ថ្នាក់​ប្រកួត​ចំនួន​​៣​ក្រុម​​​ក្នុង​ចំណោម​ចំណាត់​ថ្នាក់​ប្រកួត​ចំនួន ១៥ ក្រុម។

      ការប្រកួតបាល់​ទាត់យុវជន​និង​ក្មេងជំទង់​ពិភពលោក “ពានរង្វាន់ Gothia ប្រទេសចិន” ឆ្នាំ ២០១៨​លើក​នេះ​ សរុប​មាន​កីឡាករ​ចំនួន​ជាង​៥ពាន់​នាក់​ ក្រុម​សុរប ៣០៦​ ​ដែល​មកពី​ប្រទេស​និង​តំបន់ ៣៣​​ចូលរួម​ការ​ប្រកួត​ចំនួន​ជាង​៨០០​ប្រកួត​​ដែល​ចែក​ជា​​១៥​ក្រុម​ ។ ប្រទេស​អាស៊ាន​ រួម​មាន​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី កម្ពុជា វៀតណាម​និង​ថៃ​ជាដើម​បាន​ចាត់​បញ្ជូន​ក្រុម​កីឡាករ​បាល់​ទាត់​ជម្រើស​ជាតិ​ទៅ​ចូលរួម​ការ​ប្រកួត​លើក​នេះ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស