王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ៖ ការវិនិយោគទុនរបស់បរទេសនៅប្រទេសចិនបានកើនឡើងទាំងគុណភាពនិងបរិមាណ តើកម្លាំងទាក់ទាញនៃទីផ្សារចិនស្ថិតនៅត្រង់ណា?

2018-08-20 17:01:05

  តាម​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ប្រកាស​តួលេខទាក់ទាញ​ទុន​បរទេស​ថ្មី​បំផុតឱ្យ​ដឹងថា​ ​ពី​ខែ​មករា​ដល់ខែកក្កដា​ឆ្នាំ​២០១៨​នេះ​ ​សហគ្រាស​ទុន​បរទេស​ដែល​បង្កើត​ថ្មី​នៅ​ប្រទេស​ចិន​មាន​ចំនួន​៣៥២៣៩​សហគ្រាស​ ​កើនឡើង​៩៩,១%​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នាឆ្នាំ​២០១៧​។ ​បាន​ប្រើប្រាស់​ទុន​បរទេស​ជា​ជាក់ស្តែង​ចំនួន​៤​សែន​៩​ម៉ឺន​៦​ពាន់​៧១០​លាន​យាន់​ប្រាក់​ចិន​ ​កើន​ជាង​រយៈពេល​ដូច​គ្នា​នា​ឆ្នាំ​២០១៧​ចំនួន​២,៣​%។ ​ក្នុងនោះ​ ​ក្នុង​ខែ​កក្កដា​ឆ្នាំ​២០១៨​មាន​សហគ្រាស​ទុន​បរទេស​ចំនួន​៥៦៤៨​សហគ្រាស​បាន​បង្កើត​ឡើង​នៅ​ទូទាំង​ប្រទេសចិន​ ​កើនឡើង​១១៣,១​%​បើធៀប​នឹង​រយៈពេល​ដូច​គ្នា​នាឆ្នាំ​២០១៧​ បាន​ប្រើប្រាស់​ទុន​បរទេស​ជាក់ស្តែង​ចំនួន​​៥​ម៉ឺន​៤រយ​២០លាន​យាន់​ប្រាក់ចិន​ ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កើន​ឡើង​១៤,៩%​។​

      បើ​មើល​ពី​បរិមាណ​ ​ការ​កៀគរ​ទុន​បរទេស​របស់ប្រទេស​ចិន​​គឺ​មាន​ភាព​នឹង​នរ​និង​មានការ​កើនឡើង​។​អ្វី​ដែល​សំខាន់នោះ​គឺ​ ​ការ​កៀគរ​ទុនបរទេស​បាន​សម្រេច​ការ​លើក​កម្ពស់​គុណភាព​ដោយ​នឹងនរ​ ​ពោលគឺ​បាន​ប្តូរ​​ពី​វិស័យ​កែច្នៃ​និង​​ដំឡើង​ដែលមាន​តម្លៃ​បន្ថែម​ទាប​ទៅ​កាន់​វិស័យ​ឧស្សាហកម្ម​ផលិតកម្ម​បច្ចេកទេស​ដែល​មាន​តម្លៃ​បន្ថែម​​ខ្ពស់​គួរសម​ជា​សន្សឹមៗ​។​

      ខាងវិស័យ​ចំណុច​កំណើន​នៃ​ទុន​បរទេស​ ​តំបន់​សាកល្បង​ពាណិជ្ជកម្ម​សេរី​និង​តំបន់​ភាគខាងលិច​នៃ​ប្រទេសចិន​បានក្លាយទៅជា​តំបន់​​ថ្មី​នៃ​ការ​វិនិយោគទុន​របស់​​បរទេស​។

ក្នុង​ខណៈពេល​ជា​គន្លឹះ​ដែលអាមេរិក​បាន​បំផុស​សង្រ្គាម​ពាណិជ្ជកម្ម​និង​ស្ថាន​ការណ៍​សេដ្ឋកិច្ច​អន្តរជាតិ​មាន​ភាព​ស្មុគស្មាញ ប្រទេស​ចិន​នៅ​តែ​បាន​មាន​សមិទ្ធផល​ស្តីពី​ការ​កៀរគរ​ទុន​បរទេសដ៏លេច​ធ្លោ​បែប​នេះ តើ​មកពី​មូលហេតុ​ណា​ខ្លះ?

      ជា​បឋម ពេល​បច្ចុប្បន្ន បរិយាកាសធ្វើ​អាជីវកម្ម​និង​ធ្វើ​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​ត្រូវ​បាន​កែ​លម្អ​ជា​បន្ត​បន្ទាប់ ហើយ​ការ​ដាក់​កំហិត​ទៅ​លើ​ការ​វិនិយោគ​បាន​ត្រូវ​កាត់​បន្ថយ​ជា​សន្សឹមៗ។

      បន្ទាប់​មក ប្រទេស​ចិន​មាន​ឧត្តមភាព​ខាង​ខ្សែ​សង្វាក់​ឧស្សាហកម្ម សមត្ថភាព​ផលិតកម្ម​ទ្រង់​ទ្រាយធំ​និង​ទីផ្សារ​ពិសេស​ដែល​អាច​ផ្តល់​ការ​គាំទ្រ​មួយ​ចប់​ដល់​ផលិតកម្ម​របស់​សហគ្រាស​ទុន​បរទេស។

      ទី​៣ ប្រទេស​ចិន​មាន​ការ​ប្តេជ្ញា​ចិត្ត​និង​ប្រតិបត្តិការ​ក្នុង​ការ​បន្ត​ពង្រឹង​និង​ពង្រីក​ការ​បើក​ទូលាយ ដែល​ជា​ការ​កម្រមាន​ណាស់​ក្នុង​សម័យ​បច្ចុប្បន្ន​ដែល​ការ​គាំពារ​និយម​ផ្នែក​ពាណិ​ជ្ជកម្ម​បាន​និង​កំពុង​រីក​ផុល​ផុស​យ៉ាង​ខ្លាំង​នោះ។

      បច្ចុប្បន្ន ទីផ្សារ​ចិន​បាន​កៀរគរទុន​បរទេស​ឲ្យ​ហូរ​ចូលជា​បន្ត​បន្ទាប់​ដែល​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា មូលធន​ពិភពលោក​និង​ក្រុម​ហ៊ុន​ពហុជាតិមាន​ជំនឿចិត្ត​និង​ការ​រំពឹង​ទុក​យ៉ាង​ពេញ​លេញ​ចំពោះ​អនាគត​របស់​ប្រទេស​ចិន ហើយ​ក៏​បាន​បង្ហាញ​ថា ការ​ធ្វើ​សកល​ភាវូប​នីយកម្ម​គឺ​ជា​តម្លៃ​រួម​ដែលគ្មាន​ព្រំ​ប្រទល់។ប្រការ​នេះ​បាន​ដើរ​តួនាទី​ជំរុញ​ដ៏​សំខាន់​ចំពោះ​ពិភពលោក​ក្នុង​ការ​គាំពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​និង​បង្កើត​ជា​ទម្រង់​សេដ្ឋកិច្ច​បែប​បើក​ចំហ៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស