郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ីជីនភីង ប្រធានរដ្ឋចិននិងប្រមុខរដ្ឋនៃប្រទេសជាអតីតសហប្រធានផ្លាស់វេននិងប្រធានអាណត្តិថ្មីរួមគ្នាជួបជាមួយអ្នកសារព័ត៌មាន

2018-09-05 10:27:21 cri

圖片默認標題_fororder_1123379909_15360790319751n   670

  ថ្ងៃទី ៤ ខែ​កញ្ញា បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​ក្រុង​ប៉េកាំង​នៃ​វេទិកា​សហប្រតិបតិ្តការ​ចិន​និង​អាហ្វ្រិក​ឆ្នាំ ២០១៨ លោក ស៊ីជីនភីង ប្រធាន​រដ្ឋ​ចិន​និង​លោក Matamela Cyril Ramaphosa ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​ដែល​ជា​ប្រទេស​ជា​សហប្រធាន​ផ្លាស់​វេន​អាណតិ្តមុន និង​លោក Macky Sall ប្រធានាធិបតី​នៃ​ប្រទេស​សេណេហ្កាល់​ដែល​ជា​ប្រទេស​ជា​សហប្រធាន​ផ្លាស់​វេន​អាណត្តិ​ថ្មី​បាន​រួម​គ្នា​ជួបជា​មួយ​​អ្នក​សារព័ត៌មាន​នៅ​វិមាន​សភា​​ប្រជាជន​ចិនក្រុង​ប៉េកាំង​ ។

      ថ្លែង​ក្នុង​សុន្ទរកថា លោក ស៊ីជីនភីង ប្រធាន​រដ្ឋ​ចិន​បានលើក​ឡើង​​ថា ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​នៃ​វេទិកា​សហប្រតិបតិ្តការ​ចិន​និង​អាហ្វ្រិក​បាន​ជួប​ជុំ​គ្នា​នៅ​ក្រុង​ប៉េកាំង ដើម្បី​ពិភាក្សា​គ្នា​ជុំវិញ​ប្រធាន​បទ​ “​កិច្ច​សហប្រតិបតិ្តការ​និង​ឈ្នះ-ឈ្នះ ចាប់​ដៃ​គ្នា​បង្កើត​សហគមន៍​រួម​វាសនា​​តែ​មួយរវាង​​ចិន​និង​អាហ្វ្រិក​ដែល​មាន​ភាព​កាន់​តែ​ស្អិត​ល្មួត ” គ្រោងផែន​​ការ​អភិវឌ្ឍន៍​ទំនាក់​ទំនង​រវាង​ចិន​និង​អាហ្វ្រិក​នៅ​ពេល​អនាគត និង​គ្រោង​ផែនទីបង្ហាញ​​ផ្លូវ​ដ៏​មហិមានៃ​កិច្ច​សហប្រតិបតិ្តការ​របស់​ចិន​និង​អាហ្វ្រិក ។ កិច្ច​ប្រជុំ​​បាន​ចេញ​ផ្សាយ​សេចកី្ត​ប្រកាស​ក្រុង​ប៉េកាំង​ស្តីពី​ការ​បង្កើត​សហគមន៍រួម​វាសនា​តែ​មួយ​រវាង​​ចិន​និង​អាហ្វ្រិក​ដែល​មាន​ភាព​កាន់​តែ​ស្អិត​ល្មួត​ ហើយ​បាន​អនុម័ត​ “​ផែនការ​ប្រតិបតិ្តការ​ក្រុង​ប៉េកាំង​-វេទិកា​សហប្រតិបតិ្តការ​ចិន​និង​អាហ្វ្រិក​” ក្នុង​ន័យបញ្ជូន​នូវ​សញ្ញា​យ៉ាង​ច្បាស់​លាស់​មួយ​ទៅ​កាន់​ពិភពលោក​នូវ​ជំនឿ​ចិត្ត​របស់​ចិន​និង​អាហ្វ្រិក​ក្នុង​ការ​ចាប់​ដៃ​គ្នាដើរ​​ឆ្ពោះ​ទៅ​កាន់​អនាគត​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស