魏偉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក WangYi ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូត/រដ្ឋទូតបណ្តាប្រទេសអាស៊ានទាំង ១០ ប្រចាំនៅប្រទេសចិន

2018-10-23 17:17:34 cri

圖片默認標題_fororder_王毅

     នៅថ្ងៃទី​ ២៣​ ខែតុលា​ លោក​ WangYi​ សមាជិក​ក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន​និងជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេសចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរាជទូត/រដ្ឋទូត​នៃ​បណ្តា​ប្រទេស​អាស៊ាន​ទាំង១០​ប្រចាំនៅ​ប្រទេសចិន​នៅសណ្ឋាគាររដ្ឋ​ Diao ​Yutai​ នៅ​ក្រុង​ប៉េកាំង។​

    ថែ្លងក្នុង​កិច្ចជំនួប​ លោក​ WangYi​ បាន​លើកឡើងថា ​ទំនាក់ទំនង​រវាងចិន​និង​អាស៊ាន​បាន​ឈានពី​ដំណាក់កាល​លូតលាស់​ដល់​ភាពចាស់ទុំ។​ភាគីទាំងពីរ​គួរតែ​ឆ្លៀតយក​ឱកាស​ខួប​១៥ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ភាពជាដៃគូ​យុទ្ធសាស្ត្រ​រវាងចិន​និងអាស៊ាន​ក្នុង​ឆ្នាំនេះ​ដើម្បី​បង្កើន​ថែមទៀត​នូវ​ការជឿទុកចិត្តគ្នា​ទៅវិញ​ទៅមក​ ក៏ដូចជា​ពង្រីក​កិច្ចសហប្រតិបត្តិ​ការ​និង​ពួតដៃ​ជាមួយគ្នា​ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាងចិន​និង​អាស៊ាន​ឲ្យឈានដល់​កម្រិតថ្មី។​ភាគី​ទាំងពីរ​មានឆន្ទៈ​បន្ត​ពង្រឹង​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​និងផ្លូវមួយ​និង​ការតភ្ជាប់គ្នា​ជា​មួយ​នឹង​ទស្សនៈវិស័យ​អាស៊ានឆ្នាំ​ ២០២៥​ និង​គម្រោងផែនការ​អាស៊ាន​ស្តីពី​ការតភ្ជាប់​គ្នា​និង​ការទាក់ទងគ្នា​ជាដើម​ ដើម្បី​អនុវត្ត​កិច្ចសហប្រតិបត្តិការ​បន្ថែមទៀត​ស្របតាម​តម្រូវការ​របស់​ភាគីទាំងពីរ។​

    លោក​ WangYi ​បាន​ចង្អុលបង្ហាញ​ថា​ ភាគីចិន​គាំទ្រ​យ៉ាងម៉ឺងម៉ាត់​នូវ​ការកសាង​សហគមន៍​អាស៊ាន​ គាំទ្រ​ឋានៈស្នូល​របស់​អាស៊ាន​ក្នុង​កិច្ចសហប្រតិបត្តិការ​តំបន់ និងគាំទ្រ​តួនាទី​សកម្ម​របស់អាស៊ាន​ក្នុង​កិច្ចការ​តំបន់។បច្ចុប្បន្ន​ កត្តា​មិននឹងនរ​និង​មិនជាក់ច្បាស់​ក្នុង​ស្ថានការណ៍​អន្តរជាតិ​បាន​កើនឡើង ឯកតោភាគីនិយម​និង​ការពារនិយម​កំពុង​កើន​ឡើង​ បទបញ្ញត្តិ​អន្តរជាតិ​ប្រឈមនឹង​គំរាមកំហែង ហើយ​ប្រព័ន្ធ​ពហុភាគី​កំពុងរង​ការវាយ​ប្រហារ​ សហគមន៍​អន្តរជាតិ​មាន​ការព្រួយបារម្ភ​ជាទូទៅ​ចំពោះ​សភាពការណ៍​បែប​នេះ។​ប្រទេស​ចិន​រីករាយ​សហការ​ជាមួយ​បណ្តាប្រទេសអាស៊ាន​ ដើម្បី​ខិតខំ​គាំពារ​ពហុភាគីនិយម​និង​ប្រព័ន្ធ​ពាណិជ្ជកម្មសេរី​ដែល​ឈរលើ​មូលដ្ឋាន​ច្បាប់​ គាំពារ​តួនាទី​សំខាន់​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុង​កិច្ចការ​អន្តរជាតិ។ប្រទេសចិន​និង​ប្រទេសអាស៊ាន​គួរតែ​រួមគ្នា​ជំរុញឲ្យ​សន្និសីទ​កំពូល​មេដឹកនាំ​អាស៊ីបូព៌ា​មួយចំនួន​បន្តផ្តោត​លើ​អាស៊ីបូព៌ា​ ជំរុញ​កិច្ចសហ​ប្រតិ​បត្តិការ ​និង​ដើរតួនាទី​វិជ្ជមាន​ក្នុងការ​គាំពារ​សន្តិភាព​តំបន់​និង​ជំរុញ​ការអភិវឌ្ឍន៍​នៃ​តំបន់។​

    លោក​ WangYi ​បាន​បញ្ជាក់​ថា​ ប្រទេស​ចិន​យល់ស្រប​ទៅ​នឹង​ការ​ធ្វើ​កំណែទម្រង់​ដ៏​ចាំបាច់​របស់​​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ។ យើង​ខ្ញុំ​គាំទ្រ​ការ​ធ្វើ​កំណែទម្រង់នេះ​ដែល​អាច​អំណោយ​ផល​ដល់​ការ​គាំពារ​គោលការណ៍​ជាមូល​ដ្ឋាន​នៃ​អង្គការពាណិជ្ជកម្ម​ពិភពលោក​ គាំពារ​សិទ្ធិ​និង​ផលប្រយោជន៍​ស្របច្បាប់​នៃបណ្តា​ប្រទេស​កំពុង​អភិវឌ្ឈន៍​នានា​ ។ ​ការ​ពិភាក្សា​ជុំវិញ​កំណែទម្រង់គួរ​តែ​បើកទូលាយ​ មាន​តម្លាភាព​ និង​ប្រមូល​មិតយ៉ាង​​ទូលំ​ទូលាយ​ ដើម្បី​ឈាន​ដល់​គំនិត​ឯកភាព​គ្នា​ដែលភាគីនានាអាច​ទទួល​យក​បាន​ ។​

    បណ្តា​ឯកអគ្គរាជ​ទូត​ប្រទេស​អាស៊ាន​ទាំង១០​ប្រចាំនៅ​ប្រទេស​ចិន​បានថ្លែង​​អំណរគុណ​ចំពោះ​ប្រទេស​ចិនក្នុង​ការគាំទ្រ​យ៉ាង​ម៉ឹង​ម៉ាត់​នូវ​តួនាទី​ស្នូល​របស់​អាស៊ាន​ក្នុង​កិច្ច​សហប្រតិបត្តិការ​តំបន់​ ហើយ​រីក​រាយ​រួម​សហការ​ជាមួយ​ប្រទេស​ចិន​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែងយ៉ាង​ស៊ីជម្រៅក្នុង​វិស័យ​នយោបាយ​ សេដ្ឋកិច្ច​ពាណិជ្ជកម្ម​និង​វប្បធម៌​មនុស្សជាតិ​ជាដើម។ភាគីទាំងពីរ​គួរតែ​រួមគ្នា​ខិតខំប្រឹងប្រែង​ដើម្បី​គាំ​ពារ​ពហុភាគី​និយម​ និង​គាំពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ដែល​ចាត់ទុក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជា​ស្នូល។​

    លោក​ WangYi ​និង​ឯកអគ្គរដ្ឋទូត​រាជទូត​បណ្តាប្រទេស​អាស៊ាន​ក៏បាន​ផ្លាស់ប្តូរ​មតិ​យោបល់​គ្នា​អំពី​បញ្ហា​សមុទ្រចិនខាងត្បូង​ផងដែរ។ភាគីទាំងពីរ​បាន​ឯកភាពថា ​ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ប្រទេសចិន​និង​ប្រទេសអាស៊ាន​សភាពការណ៍​នៅសមុទ្រចិន​ខាង​ត្បូង​កាន់តែ​មាន​ភាពធូរស្រាល​និង​ស្ថិរភាព។​ការដើរដល់​សេចក្តីព្រាង​បទ​ពិគ្រោះ​យោបល់​នៃ​“ក្រមប្រតិបត្តិ​សមុទ្រចិន​ខាងត្បូង​(COC)” ​មានអត្ថន័យ​សំខាន់​ណាស់។​បណ្តា​ប្រទេស​អាស៊ាន​រីករាយ​សហការ​ជាមួយប្រទេសចិន​ដើម្បី​ជំរុញ​ការពិគ្រោះ​ពិភាក្សា​បន្ត​ទទួល​បាន​ការវិវឌ្ឍ​រីកចម្រើន​តទៅទៀត៕​

អ្នកបកប្រែ:魏偉
ប្លុកពិសេស