魏偉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រថយន្ដក្រុងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្លាយជារថយន្តក្រុងដំបូងដែលបើកឆ្លងកាត់ស្ពានហុងកុង-ជូហៃ-ម៉ាកាវមុនគេ

2018-10-23 17:48:53 cri

圖片默認標題_fororder_中央廣播電視總臺大巴1

    នៅថ្ងៃទី​ ២៣ ​ខែ​តុលា​ ឆ្នាំ​ ២០១៨​ ស្ពាន​ហុងកុង-ជូហៃ-ម៉ាកាវ​បាន​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ។​រថយន្ដក្រុង​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិមចិន​បានក្លាយជា​រថយន្តក្រុង​ដំបូងគេ​ដែល​បាន​ឆ្លងកាត់​ស្ពាន​ហុងកុង-ជូហៃ-ម៉ាកាវ​មុនគេ។​

    បន្ទាប់ពី​បញ្ចប់ទម្រង់ការ​គយ​សម្រាប់​ចេញ​ចូល​ព្រំដែន​ វាបាន​ឆ្លងកាត់​បញ្ជារ​បង់ប្រាក់​របស់​ស្ពាន​ហុងកុង-ជូហៃ-ម៉ាកាវ​ រួចចូលដល់​ស្ពាន​ជា​ផ្លូវការ។​

    បន្ទាប់ពី​ឆ្លងកាត់​បញ្ជារ​បង់ប្រាក់​ រថយន្តក្រុង​នេះ​នឹង​ឆ្លងកាត់​ដោយឡែក​ពីគ្នា​នូវ​ស្ពាន ​JiuZhou​ ស្ពាន​ Jianghai ​និង​ស្ពាន​ Qingzhou ​។

    បើ​ឆ្ពោះ​ទៅមុខ​ នោះ​នឹង​ឆ្លងកាត់​កោះ​សិប្បនិមិត្ត​ខាងលិច​ ស្ពាន​ដែល​ពីកន្លែង​នេះ​ទៅ​ផ្លូវ​រូង​ក្រោម​សមុទ្រ។​

    បន្ទាប់ពី​ឆ្លងកាត់​តាម​ផ្លូវ​រូងក្រោមសមុទ្រ​ដែលមាន​ប្រវែង​ ៥៦៦៤​ ម៉ែត្រ ​គឺ​ទៅដល់​កោះសិប្បនិមិត្ត​ខាងកើត​ ដែល​ជា​ផ្លូវចេញ​របស់​ផ្លូវរូង​ក្រោមសមុទ្រ។​កោះ​សិប្បនិមិត្ត​ខាង​កើត ​គឺជា​មជ្ឈមណ្ឌលប្រតិបត្តិការ​ចម្រុះមួយ​ដែល​រួមបញ្ចូល​មុខងារ​ដឹកជញ្ជូន​ ការគ្រប់គ្រង​សេវាកម្ម​ ជួយសង្គ្រោះ​និង​ទស្សនាកម្សាន្ត។​នៅពេលអនាគត​ នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ភ្ញៀវទេសចរ​ទៅ​ទស្សនា​ផងដែរ៕​

圖片默認標題_fororder_中央廣播電視總臺大巴2

 

អ្នកបកប្រែ:魏偉
ប្លុកពិសេស