鄭磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកBoungnang Vorachithអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវនិងជាប្រធានរដ្ឋឡាវជួបពិភាក្សាជាមួយលោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន

2018-12-16 16:20:46 cri

 ថ្ងៃ​ទី​១៦​ខែ​ធ្នូ តាម​ម៉ោង​ក្នុង​តំបន់ លោកBoungnang Vorachithអគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​បដិវត្តន៍​ប្រជាជន​ឡាវនិង​ជា​ប្រធាន​រដ្ឋ​ឡាវ​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​វ៉ាងអ៊ី​សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​។

      ថ្លែង​ក្នុង​កិច្ច​ជំនួប លោក​វ៉ាង​អ៊ី​បាន​លើក​ឡើង​ថា លោក​ស៊ី​ជីនភីងអគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និង​លោក​Boungnang Vorachithបាន​រក្សា​ទស្សនកិច្ច​ជាន់​ខ្ពស់​គ្នា​យ៉ាង​ស្អិត​ល្មួត​និង​ការ​ទាក់​ទង​ជា​យុទ្ធសាស្រ្ត ដែល​បាន​ដើរ​តួនាទី​ណែនាំ​ចំពោះ​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​បក្សទាំង​ពីរ​និង​ប្រទេស​ទាំង​ពីរ។ឆ្នាំ​២០១៩​គឺ​ជា​ខួប​ទី​១០​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយរវាង​ចិន​និង​ឡាវ ប្រទេស​ចិន​រីក​រាយ​រួម​សហការ​ជា​មួយ​ប្រទេស​ឡាវ ដើម្បី​អនុវត្ត​ផ្លែ​ផ្កា​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក​របស់​ថ្នាក់​ដឹក​នាំ​នៃ​បក្ស​ទាំង​ពីរ​និង​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ជំរុញ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ។

      ជា​ការ​ឆ្លើយ​តប លោក​Boungnang Vorachithបានថ្លែង​ថា ទំនាក់​ទំនង​រវាង​បក្ស​ទាំង​ពីរ​និង​ប្រទេស​ទាំង​ពីរ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត។ ឆ្នាំ​២០១៨​នេះ ខ្ញុំ​បាន​ជួប​ពិភាក្សា​ដោយ​ជោក​ជ័យ​ពីរ​ដង​ជា​មួយ​លោក​ស៊ីជីនភីង យើង​បាន​ឈាន​ដល់​គំនិត​ឯកភាព​រួម​សំខាន់​អំពី​ការ​បង្កើត​សហគមន៍​រួម​វាសនា​រវាង​ឡាវ​និង​ចិន។ប្រទេស​ឡាវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ចំពោះ​កិច្ច​កសាង​ផ្លូវ​ដែក​ពី​ឡាវ​ដល់​ចិន បច្ចុប្បន្ន គម្រោង​សាង​សង់​បាន​ដំណើរ​ការ​ដោយ​រលូន៕

 

អ្នកបកប្រែ:鄭磊
ប្លុកពិសេស