郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីអាហ្វហ្គានីស្ថានជួបពិភាក្សាជាមួយលោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន

2018-12-16 14:39:52 cri

      ថ្ងៃទី ១៥ ខែ​ធ្នូ​ តាម​ម៉ោង​តំបន់ លោក Ghani ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក វ៉ាង​យី សមាជិក​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​នៅ ក្រុង​កាប៊ុល ។

      ថ្លែង​ក្នុង​កិច្ច​ជំនួប លោក វ៉ាង​ យី បាន​លើក​ឡើង​ថា ប្រទេស​ចិន​រីក​រាយ​រួម​សហការ​ជា​មួយ​អាហ្វហ្គានីស្ថាន ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជា​មួយ​គ្នា​ដើម្បី​អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​គំនិត​ឯកភាព​រួម​របស់​ប្រមុខ​រដ្ឋ​ប្រទេស​ទាំង​ពីរ ក្នុង​ន័យ​ជំរុញ​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ទ្វេភាគី​​រីក​ចម្រើន​ទៅ​មុខ​ឥតឈប់ឈរ ។ ប្រទេស​អាហ្វហ្គានីស្ថាន​គឺ​ជា​ដៃគូ​សំខាន់​ក្នុង​កិច្ច​កសាង “​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ ” ប្រទេស​ចិន​រីក​រាយ​ពង្រឹង​និង​ពង្រីក​ពាណិជ្ជកម្ម​និង​ការ​បណ្តាក់​ទុន​​ទ្វេភាគី​ជា​មួយ​អាហ្វហ្គានីស្ថាន​ ​ដើម្បី​ជួយ​ប្រទេស​អាហ្វហ្គានីស្ថាន​​ស្តារ​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​ និង​ពន្លឿន​ដំណើរ​អភិវឌ្ឍន៍ ។

ជា​ការ​ឆ្លើយ​តប លោក Ghani បាន​ថ្លែង​​អំណរគុណ​ដល់​ប្រទេស​ចិន​ដែល​បាន​ដើរ​តួនាទី​​មាន​លក្ខណៈ​ស្ថាបនា​​ក្នុង​ការ​ជំរុញ​ការ​ផ្សះ​ផ្សារ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ក៏ដូច​ជា​បាន​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ ។ ប្រទេស​អាហ្វហ្គានីស្ថាន​រីក​រាយ​រួម​សហការ​ជា​មួយ​ប្រទេស​ចិន​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបតិ្តការ​ជាក់​ស្តែង​មាន​ភាព​កាន់​តែ​ស៊ីជម្រៅ ក៏ដូច​ជា​ពង្រឹង​និង​ពង្រីក​ទំហំ​​ធ្វើ​ពាណិជ្ជកម្ម និង​បង្កើន​ការ​បណ្តុះ​បណ្តាល​បុគ្គលិក​ផង​ដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស