王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកត្រាំប្រធានាធិបតីអាមេរិកថ្លែងថា បន្ទាប់ពីកិច្ចជំនួបក្រុងហាណូយលោកនិងអ្នកដឹកនាំកូរ៉េខាងជើងនឹងមានកិច្ចជំនួបកាន់តែច្រើនទៀត

2019-02-21 15:17:58 cri

     ថ្ងៃទី​២០ខែ​កុម្ភៈ​ លោកត្រាំ​ប្រធានាធិបតី​អាមេរិក​ថ្លែង​ថា​ បន្តាប់​ពី​កិច្ច​ជំនួប​ជាមួយ​លោក​គីមជុងអ៊ុន​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​នៅ​ក្រុង​ហាណូយ​រដ្ឋធានី​វៀតណាម​ ​ លោក​និ​លោក​គីមជុងអ៊ុន​​នឹង​មាន​កិច្ច​ជំនួន​កាន់តែ​ច្រើន​ទៀត​។

      នាថ្ងៃដដែល​ ពេល​ជួប​ពិភាក្សា​ជាមួយ​លោក​Sabastian Kurz​នាយករដ្ឋមន្ត្រី​អូទ្រីស​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​សេតវិមាន​ ​លោក​ត្រាំ​បានថ្លែង​ថា​ ​កិច្ច​ជំនួប​រវាង​លោក​និង​គីមជុងអ៊ុន​ដែល​នឹង​ធ្វើ​ឡើង​នាពេល​ដ៏​​ខ្លីៗ​ខាង​មុខ​នេះ​ដាច់​ខាត​នឹងមិន​មែន​ជា​កិច្ច​ជំនួប​ចុង​ក្រោយ​នោះ​ទេ​។​ ​លោក​ត្រាំ​បាន​ថ្លែង​ទៀត​ថា​ ​លោក​មិន​គិត​ថា​កូរ៉េខាងជើង​គ្មាន​បំណង​បោះបង់​ចោល​អាវុធ​នុយគ្លេអ៊ែរ​នោះ​ទេ​ ​ហើយ​លោក​អះអាងថា​លោក​មាន​ឆន្ទៈ​លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​​កូរ៉េខាងជើង​ ​ប៉ុន្តែ​កូរ៉េខាងជើង​ចាំបាច់​​ត្រូវតែ​អនុវត្ត​សកម្មភាព​ដែល​អាច​ទទួល​យក​បាន​ជា​មុន​សិន​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស