王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអង្គការសហប្រជាជាតិយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានការណ៍នៅអាស៊ីខាងត្បូង

2019-02-21 15:17:09 cri

     ថ្ងៃទី​២០ខែ​កុម្ភៈ​ ​លោក​Antonio Guterres​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​តាមរយៈ​អ្នកនាំពាក្យ​របស់​លោក​ដោយ​បាន​​ ​អះអាង​ថា​លោក​កំពុង​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ស្ថានការណ៍​នៅ​​អាស៊ី​ខាងត្បូង​ ​ហើយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ឥណ្ឌា​និង​ប៉ាគីស្ថាន​រក្សា​ការ​អត់ធ្មត់​។

      តាមការ​ផ្សាយ​ដំណឹង​ឱ្យដឹង​ថា​ ​កាលពី​​ថ្ងៃទី​១៤​ខែ​កុម្ភៈ​ ​នៅ​តំបន់​Pulwama​កាស្មៀរ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​បាន​​កើត​មាន​ករណី​​វាយប្រហារ​បែប​អត្តឃាត​មួយ​​ ​ដែល​បាន​បណ្តាល​ឱ្យ​​ប៉ូលិស​ឥណ្ឌា​ជាង​៤០​នាក់​ស្លាប់​ ​និង​​រាប់សិបនាក់​ទៀត​រងរបួស​។​ ​ឥណ្ឌា​ចោទ​ប្រកាន់​​ថា​ប៉ាគីស្ថាន​ថា​មាន​ពាក់ព័ន្ធ​នឹង​ករណី​វាយប្រហារ​នេះ​ ​ហើយ​ប៉ាគីស្ថាន​បាន​ធ្វើ​ការ​តវ៉ា​ចំពោះ​ការ​ចោទ​ប្រកាន់​​របស់​ឥណ្ឌា​និងបាន​កោះហៅ​ឧត្តម​ស្នងការ​របស់​ខ្លួន​​ប្រចាំ​នៅ​ឥណ្ឌា​មក​​វិញ​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស