李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Zhao Jianhua ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសហ្វីលីពីនជួបសន្ទនាជាមួយលោកDuterte ប្រធានាធិបតីហ្វីលីពីន

2019-02-21 15:24:36 cri

លោក Zhao Jianhua ឯកអគ្គរដ្ឋទូតចិន​ប្រចាំនៅ​ប្រទេស​ហ្វីលីពីន​បានជួបសន្ទនា​ជា​មួយ​​លោក​Duterte ប្រធានាធិបតីហ្វីលីពីននៅក្រុង​ Manila កាលពី​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ។

ឯកអគ្គរដ្ឋទូត Zhao Jianhua បានជម្រាបជូននូវការផ្តាំផ្ញើ​ការសួរសុខទុក្ខ​របស់​លោក​ប្រធានរដ្ឋចិន​XiJinpingជូន​ចំពោះប្រធានាធិបតីលោក​ Duterte ។ លោក Zhao Jianhua ​បាន​​​ថ្លែងថា​  រដ្ឋាភិបាល​ចិន​យកចិត្តទុកដាក់​ខ្ពស់​និង​រំពឹងទុកថា ​ប្រធានាធិបតី​លោក Duterte នឹងចូលរួម​វេទិកាកំពូលសម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​ផ្លូវមួយលើក​ទី​២​ ។ លោក​ជឿជាក់​ថា​​ ​ការចូលរួម​របស់ប្រធានាធិបតី​Duterte នឹង​ជំរុញ​ថែមមួយ​កម្រិតទៀតនូវការកសាង​​​ខ្សែក្រវាត់​មួយ​ផ្លូវមួយ ហើយបញ្ជូននូវចលករថ្មី​ដល់​ការអភិវឌ្ឍនៃ​ទំនាក់​ទំនង​ទ្វេភាគី៕

អ្នកបកប្រែ:李展精
ប្លុកពិសេស