鄧倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពប្រកួតប្រជែងរូបថតក្រោមប្រធានបទ “ធ្វើដំណើរជាមួយអ្នក”ចាប់ផ្តើមទទួលស្នាដៃរូបថតជាផ្លូវការ

2019-02-28 15:40:08 cri

      ថ្ងៃទី ២៨ ខែ​កុម្ភៈ សកម្មភាព​ប្រកួត​ប្រជែង​រូបថត​ក្រោម​ប្រធាន​បទ “​ធ្វើ​ដំណើរ​ជា​មួយ​អ្នក ” ដែល​រៀប​ចំ​ដោយ​វេបសាយCri Online​បាន​ចាប់​ផ្តើមទទួល​ស្នាដៃ​រូបថត​ជា​ផ្លូវ​ការ ។ វេបសាយCri Online​នឹងទទួល​យក​ស្នាដៃ​រូបថត​ពី​​ប្រិយមិត្ត​នៅ​ទូទាំង​ពិភពលោក​ ​ តាមរយៈ​​វេបសាយCri Online ពហុ​ភាសា​ បណ្តាញ​ទំនាក់​ទំនង​សង្គម​ក្នុង​ស្រុក​និង​ក្រៅ​ប្រទេស​ និង​ដៃគូ​សហការ​នៅ​បរទេស​របស់​វិទ្យុអន្តរជាតិ​ ។

      សកម្មភាព​ប្រកួត​ប្រជែង​លើក​នេះ​រៀប​ចំ​ឡើង​ ក្នុង​គោល​បំណង​ប្រើ​ប្រាស់​កញ្ចក់​កាមេរ៉ា​ទៅ​បង្ហាញ​អំពី​សមិទ្ធផល​នៃ​កិច្ច​កសាង “​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ ” ក្នុង​ន័យ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ស្មារតី​ផ្លូវ​សូត្រ​ដែល​មាន​ខ្លឹម​សារ​ដូច​ជា​ការ​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​ដោយ​សន្តិភាព បើក​ទូលាយ​និង​បរិយាប័ន្ន​ រៀនសូត្រ​ពីគ្នា ផ្តល់​​ផល​ប្រយោជន៍​ដល់​គ្នា​និង​ឈ្នះ-ឈ្នះ ដើម្បី​សឲ្យ​ឃើញ​នូវ​បម្រែ​បម្រួល​ថ្មី​និង​សភាពការណ៍​ថ្មី​ដែល​បាន​មក​ពី​គំនិត​ផ្តួច​ផ្តើម​ “ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ ” ក្នុង​ន័យ​កត់​ត្រា​ការ​ប្រាស្រ័យ​ទាក់​ទង​ដ៏​មេត្រីភាព​  ការ​ផ្លាស់​ប្តូរ​លើ​វិស័យ​វប្បធម៌ និង​មនោសញ្ចេតនា​ស្មោះ​ត្រង់​ រវាង​ប្រជាជន​ចិន​និង​ប្រជាជន​នៃ​ប្រទេស​នៅ​តាម​បណ្តោយ​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ  ក៏​ដូច​ជា​បង្ហាញអំពី​​ទំនៀមទម្លាប់​និង​ប្រពៃណី​នៃ​បណ្តា​ប្រទេស​ពាក់​ព័ន្ធ​នានាផង​ដែរ ។

      សកម្មភាពប្រកួតប្រជែងរូបថតគឺចាប់ពីថ្ងៃទី២៨ខែកុម្ភៈដល់ថ្ងៃទី១០ខែមេសាឆ្នាំ២០១៩ ក្នុងនោះពីថ្ងៃទី២៨ខែកុម្ភៈដល់ថ្ងៃទី២៨ខែមីនាជាដំណាក់កាលទទួលស្នាដៃរូបថត ពីថ្ងៃទី២៩ខែមីនាដល់ថ្ងៃទី៩ខែមេសាជាដំណាក់កាលវាយតម្លៃនិងជ្រើសរើសជាជំហានដំបូង បោះឆ្នោតតាមបណ្តាញអ៊ីនធើណែតនិងអ្នកជំនាញពិនិត្យនិងវាយតម្លៃ ហើយនឹងប្រកាសឈ្មោះជយលាភីនៅថ្ងៃទី១០ខែមេសាជាផ្លូវការ។

      ក្នុងអំឡុងពេលនៃសកម្មភាពលើកនេះ អ្នកប្រើបណ្តាញអ៊ីនធើណែតនៃប្រទេសនានាអាចផ្ញើស្នាដៃទៅកាន់អាសយដ្ឋានអ៊ីម៉ែលផ្លូវការសម្រាប់ទទួលស្នាដៃគឺwithyou2019@qq.com ឬមួយក៏ផ្ញើស្នាដៃទៅកាន់បណ្តាញទំនាក់ទំនងសង្គមព្រមនិង@គណនីផ្លូវការរបស់ភាគីរៀបចំ។ ការកំណត់លម្អិតនៃសកម្មភាពសូមឆែកមើលតាម www.cri.cn/withyou/cambodian (ភាសាខ្មែរ) និង www.cri.cn/withyou(ច្រើនភាសា)

      កត់ត្រាអំពីដំណើរជួបប្រទះគ្នា ស្វែងយល់ពីគ្នានិងអភិវឌ្ឍជាមួយគ្នាតាមរយៈកញ្ចក់កាមេរ៉ា។  កញ្ចក់កាមេរ៉ារបស់លោកអ្នកនឹងជាសាក្សីនៃប្រវត្តិសាស្រ្តដែលមនុស្សជាតិប្រាស្រ័យទាក់ទងគ្នាដោយមេត្រីភាពក្នុងសត្សវត្សរ៍ទី២១!

 

圖片默認標題_fororder_英文版-文字全

 

អ្នកបកប្រែ:鄧倩
ប្លុកពិសេស