王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ីតាលី

2019-03-23 17:19:39 cri

圖片默認標題_fororder_222

      ថ្ងៃទី​២២​ខែ​មីនា​តាមម៉ោង​ក្នុង​តំបន់​ ​ លោកស៊ីជីនភីង​ប្រធានរដ្ឋចិន​បាន​​ជួប​ពិភាក្សា​ជាមួយ​លោក​Sergio Mattarellaប្រធានាធិបតី​អ៊ីតាលី​នៅ​ក្រុង​រ៉ូម​។ ​ប្រមុខ​រដ្ឋ​នៃប្រទេស​ទាំង​ពី​បាន​ឯកភាព​គ្នា​ថា​នឹង​ក្តាប់​ជាប់​ទិសដៅ​អភិវឌ្ឍ​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​អ៊ីតាលី​ក្នុង​កម្រិត​យុទ្ធសាស្ត្រ​ខ្ពស់​និង​ចក្ខុវិស័យ​វែង​ឆ្ងាយ​ ​សហការ​គ្នា​ជំរុញ​ទំនាក់ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​គ្រ់ប​ជ្រុងជ្រោយ​រវាង​ចិននិង​អ៊ីតាលី​ឱ្យ​ទទួល​បាន​ការ​អភិវឌ្ឍ​កាន់តែ​ធំ​ក្នុង​រយៈកាល​ថ្មី​។

     ថ្លែង​ក្នុង​កិច្ច​ជំនួប​ ​លោក​ស៊ីជីនភីង​បាន​លើកឡើង​ថា​ ​ឆ្នាំ​២០១៩​គឺ​ជា​ខួប​ទី​១៥​នៃ​ការ​បង្កើត​ទំនាក់ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ​រវាង​ចិននិង​អ៊ីតាលី​ ​ហើយ​ឆ្នាំ ២០២០​គឺ​ជា​ខួប​ទី​៥០​នៃ​ការ​បង្កើត​ទំនាក់ទំនង​ផ្លូវ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​។ ​ប្រទេ​សចិន​រីករាយ​ក្នុងការ​រួមសហការ​ជាមួយ​អ៊ីតាលី​ដើម្បី​បន្ត​ពង្រីក​ស្មារតី​សហប្រតិបត្តិការ​ ​បង្កើន​ការ​ផ្លាស់ប្តូរ​ជាយុទ្ធសាស្ត្រ​ ​ដើម្បី​រួម​ចំណែក​ជា​តម្រិះ​ប្រាជ្ញា​និងកម្លាំង​ថ្មិីសម្រាប់​ការ​កសាង​ពិភពលោក​មួយ​ដែល​កាន់តែ​ល្អ​បវរ​។

      លោក​ស៊ី ជីនភីង បាន​លើក​ឡើង​ថា ប្រទេសចិនបាន​​​គាំទ្រ​ដំណើរ​សមាហរណ​កម្ម​របស់​ទ្វីប​អឺរ៉ុប​ជាប់រហូត​មក​​ រំពឹង​ថា ភាគី​អ៊ីតាលី​អាច​បន្ត​ដើរ​តួនាទី​យ៉ាងសកម្ម​ ក្នុង​ន័យ​ជំរុញឲ្យ​​សហភាព​អឺរ៉ុបរួម​សហការ​ជា​មួយ​ប្រទេស​​ចិនដើម្បី​​រួម​គ្នា​ជំរុញ​ទំនាក់​​ទំនង​ភាព​ជា​ដៃគូ​​លើ​ ៤ វិស័យ​ធំ​ៗ គឺ​​សន្តិភាព​ កំណើន​ កំណែទម្រង់​ និង​អរិយធម៌ ។

      ជាការ​ឆ្លើយតប លោក​​Sergio Mattarellaបាន​ថ្លែង​ថា ប្រទេស​អ៊ីតាលី​សូម​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​អំពី​កិច្ច​កសាង​”ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​”ដែល​ផ្តួច​ផ្តើមឡើង​​ដោយ​លោក​ស៊ី ជីនភីង ហើយ​​ជឿជាក់ថា គំនិត​ផ្តួច​ផ្តើម​មួយ​នេះ​នឹង​មាន​អំណោយ​ផល​ដល់​ការ​តភ្ជាប់​គ្នា​និង​ការ​អភិវឌ្ឍ​ជា​មួយ​គ្នា​របស់​ទ្វីប​អឺរ៉ុប​និង​អាស៊ី​ ។ ភាគី​អ៊ីតាលី​​នឹង​ខិត​ខំ​ពេញ​ទំហឹង​​លើ​ការជំរុញ​ទំនាក់ទំនង​រវាង​អឺរ៉ុប​និង​ចិន​ឲ្យ​វិវឌ្ឍ​រីក​ចម្រើន​​យ៉ាងស៊ី​ជម្រៅ​ ហើយ​រីក​រាយ​បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទងនិង​ការសម្រប​សម្រួល​​ជា​មួយ​ភាគី​ចិន​ក្នុង​អង្គការ​ពហុ​ភាគី​ ដូចជា​អង្គការ​សហប្រជាជាតិ​និង​ក្រុម​ប្រទេស​​G20ជាដើម ក្នុង​ន័យ​រួម​គ្នា​គាំពារ​ពហុភាគីនិយម​និង​សេរីភាវូបនីយកម្ម​ផ្នែក​ពាណិជ្ជកម្ម​ ព្រម​និង​ប្រកៀក​ស្មា​គ្នា​ទប់ទល់​នឹង​បញ្ហា​ប្រឈម​ដូចជា​បម្រែ​បម្រួល​អាកាសធាតុ និង​សន្តិសុខ​អន្តរជាតិជា​ដើម ៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស