郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីរុស្ស៊ីនិងអាមេរិកធ្វើកិច្ចពិគ្រោះពិភាក្សាស្តីពីការដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ

2019-04-19 11:47:38 cri

      ថ្ងៃទី ១៨ ខែ​មេសា ក្រសួង​ការ​បរទេស​រុស្ស៊ី​បាន​ចេញ​​សេចកី្តប្រកាស​ថា នៅ ថ្ងៃដដែល លោក Lgor Morgulov អនុ​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​និង​លោក Stephen Biegun តំណាង​ពិសេស​​ទទួល​បន្ទុក​គោល​នយោបាយ​កូរ៉េ​ខាង​ជើង​របស់​សហរដ្ឋ​អាមេរិក​ដែល​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី បាន​ធ្វើ​កិច្ច​ពិគ្រោះ​ពិភាក្សា​គ្នា​អំពីការ​ដោះ​ស្រាយ​បញ្ហា​ឧបទ្វីប​កូរ៉េ ។ ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​ក្នុង​កិច្ច​ប្រជុំ​ពី​ការ​​រីក​រាយ​បន្ត​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​ជា​មួយ​បណ្តា​ភាគី​នានា​តទៅ​ទៀត ដើម្បី​ដោះ​ស្រាយ​បញ្ហា​ឧបទ្វីប​កូរ៉េ​ក្នុង​ពេល​ឆាប់ៗ​តាម​វិធី​នយោបាយ​និង​ការ​ទូត ។

      សូប​បញ្ជាក់​ថា នៅ​ថ្ងៃ​ដដែល ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​រុស្ស៊ី​ក៏​បាន​ចេញ​​សេចកី្ត​ថ្លែងការណ៍​ថា ក្នុង​កិច្ច​ប្រជុំ​លើក​នេះ​ លោក Stephen Biegun និង​លោក Lgor Morgulov បាន​ពិគ្រោះ​ពិភាក្សា​គ្នា​អំពី​បញ្ហា​ស្តីពី​ការប្រាស្រ័យ​ទាក់​ទង​ជា​លក្ខណៈ​ទ្វេភាគី​រវាង​​ប្រទេស​ទាំង​ពីរ​អាមេរិក​និង​រុស្ស៊ីជា​មួយ​កូរ៉េ​ខាង​ជើង​ជាដើម ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស