郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ត្រីមាសទីមួយឆ្នាំនេះ ទុនបរទេសដែលប្រទេសចិនកៀរគរបានបានកើនឡើង៦.៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ

2019-04-19 11:48:44 cri

      តួលេខ​ដែល​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ប្រកាស​នៅ​ថ្ងៃទី ១៨ ខែ​មេសា ​បង្ហាញ​ឲ្យ​ឃើញ​ថា ពី​ខែ​មករា​ដល់​ខែ​មីនា​ឆ្នាំ​នេះ ប្រទេស​ចិន​​កៀរគរ​បាន​ទុន​បរទេស​លើស​ពី​២ សែន ៤ ម៉ឺន​ ២ ពាន់​២រយ​លាន​ប្រាក់​យាន់​ចិន​ កើន​ជាង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​ទៅ​ចំនួន ៦.៥ ភាគ​រយ​ ក្នុង​នោះ​ អត្រា​ទុន​បរទេស​ដែល​តំបន់​សាកល្បង​ផ្នែក​ពាណិជ្ជកម្ម​សេរី​បាន​​ប្រើ​ប្រាស់​​ជាក់​ស្តែង​ គឺ​មាន​ចំនួន​​លើស​ពី​១០​ភាគរយ ។

      ទាក់​ទិន​នឹង​រឿង​នេះ លោក Gao Feng អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឧទ្ទេសនាម​ថា នៅ​ត្រីមាស​ទី​មួយ​ឆ្នាំ​នេះ វិស័យ​ផលិតកម្ម​​ប្រកប​ដោយ​បច្ចេកទេស​ខ្ពស់​និង​វិស័យ​សេវាកម្ម​ប្រកប​ដោយ​បច្ចេកទេស​ខ្ពស់​បាន​ស្រូប​ទាញ​​ទុន​បរទេស​ឲ្យ​កើន​​ឡើង​យ៉ាង​ខ្លាំង ។ ដោយ​ឡែក អត្រា​ប្រើ​ប្រាស់​ទុន​បរទេស​ជាក់​ស្តែង​លើ​វិស័យ​ផលិតកម្ម​​ប្រកប​ដោយ​បច្ចេកទេស​ខ្ពស់​បាន​កើនឡើង​១៤.៨​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​ទៅ ​ចំណែក​វិស័យ​​សេវាកម្ម​ប្រកប​ដោយ​បច្ចេកទេស​ខ្ពស់​វិញ​បាន​កើនឡើង៨៨ភាគរយបើធៀប​នឹងរយៈពេលដូចគ្នានៃ​ឆ្នាំ​ទៅ​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស