徐曉霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះភាគីអាមេរិកដែលបានមួលបង្កាច់គោលនយោបាយសាសនានិងសេរីភាពនៃជំនឿសាសនារបស់ប្រទេសចិន

2019-07-20 15:03:39 cri

    ថ្ងៃទី ១៩ ខែកក្កដា លោក​Geng shuang អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បានថ្លែងថា សន្និសីទ​ថ្នាក់រដ្ឋមន្ត្រី​ស្តីពី​ការលើកកម្ពស់​សេរីភាព​សាសនា​ដែលភាគី​អាមេរិក​ធ្វើឡើង​នាពេល​កន្លងទៅ បានមួលបង្កាច់​គោលនយោបាយ​សាសនា​និង​សេរីភាព​នៃជំនឿសាសនា​របស់​ប្រទេសចិន និងបាន​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់ចិន ភាគីចិន​សម្តែង​ការមិនពេញចិត្ត​យ៉ាងខ្លាំង​និង​ប្រឆាំង​យ៉ាងម៉ឺងម៉ាត់ ដោយបាន​ធ្វើការតវ៉ា​យ៉ាងខ្លាំង​ចំពោះ​ភាគីមេរិក ។

    លោកGeng shuang បានឆ្លើយនឹង​សំណួរនៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ​ថា ប្រជាជន​គ្រប់ជនជាតិនានា​នៃ​ប្រទេសចិន​មាន​សេរីភាព​ខាងជំនឿសាសនា​យ៉ាងពេញលេញ​តាមច្បាប់ ។ ប៉ុន្តែ​ជាមួយ​គ្នានេះ រដ្ឋាភិបាលចិន​ដាច់ខាត​មិនអនុញ្ញាតឱ្យ​នរណាម្នាក់​ធ្វើ​សកម្មភាពល្មើសច្បាប់​ដោយ​យកលេស​ក្នុងនាម​សាសនាឡើយ ។ ភាគីចិន​ប្រឆាំង​យ៉ាងដាច់ខាត​ចំពោះ​ប្រទេសណាមួយ​និង​កម្លាំង​ណាមួយ​ដែល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេសចិន​ដោយយក​លេស​ក្នុងនាម​សេរីភាព​ខាងសាសនា ៕

អ្នកបកប្រែ:徐曉霞
ប្លុកពិសេស