李慶莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បណ្តាប្រទេសអាស៊ាននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីជួយលើកកម្ពស់ពាណិជ្ជកម្មសេរី

2019-07-20 15:12:10 cri

       សន្និសីទ​ជាន់ខ្ពស់នៃ​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ដែល​បានបិទ​បញ្ចប់​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃទី​ ១៨ ខែ​កក្កដា​បាន​​ឯកភាព​គ្នា​ថា​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​សេរី​រវាង​បណ្តា​ប្រទេស​អាស៊ាន​នានា​ សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ដែល​នឹង​ប្រារព្ធឡើង​នៅ​ខែ​កញ្ញា​ឆ្នាំនេះ​នឹង​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​ចំនួន​ ២  ពោល​គឺ​កិច្ច​ព្រមព្រៀង​ស្តីពី​យន្តការ​សហការ​និង​ទទួល​ស្គាល់​រួម​គ្នា​នូវ​រថយន្ត​និង​គ្រឿង​បន្លាស់​មានពាក់ព័ន្ធ​ ព្រមទាំង​កិច្ច​ព្រមព្រៀង​ស្តីពីការ​​កែលម្អ​​យន្តការអំពីការ​ដោះស្រាយ​ជម្លោះ​ ។

       មុននេះ​ បណ្តាប្រទេស​អាស៊ាន​នានា​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នៃយន្តការ​សហការ​និង​ទទួល​ស្គាល់​រួម​គ្នា​នូវ​ការ​កែច្នៃ​ម្ហូបអាហារ​និង​ផលិតផល​អេឡិចត្រូនិក​ ។​ តាម​ដំណឹង​បានឲ្យ​ដឹង​ថា​ កិច្ចព្រមព្រៀងនេះ​នឹង​ជួយ​កាត់បន្ថយ​ការ​ចំណាយ​របស់​ពាណិជ្ជករ​ប្រកបដោយ​ប្រសិទ្ធភាព​ ។

       កិច្ចព្រមព្រៀង​ស្តីពី​ការ​កែលម្អ​យន្តការ​អំពីការ​ដោះស្រាយជម្លោះ​នឹង​ជួយ​កែលម្អ​យន្តការ​នៃការ​ដោះស្រាយជម្លោះ​រវាង​បណ្តាប្រទេស​អាស៊ាន​នានា ដើម្បី​​​​ធ្វើ​ឱ្យ​វា​ស្របទៅតាម​ការ​ធ្វើ​កំណែទម្រង់​នៃ​អង្គការ​ពាណិជ្ជកម្មពិភពលោក​ ។

 

 

អ្នកបកប្រែ:李慶莉
ប្លុកពិសេស