鄧倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បន្ទប់ពិសោធអវកាសសញ្ញា Tiangong-2 "ត្រឡប់"មកភពផែនដីវិញ ហើយការងារបញ្ជូនមនុស្សចូលទៅអវកាសរបស់ប្រទេសចិនឈានចូលក្នុងដំណាក់កាលស្ថានីយអវកាស

2019-07-20 15:12:38 cri

圖片默認標題_fororder_1124776366_15635477929381n

 

      បន្ទប់​ពិសោធ​អវកាស​ចិន​សញ្ញា​ Tiangong-2 ​បាន “ ​ត្រឡប់​មក​ដល់​ភពផែនដី​”  វិញ​ ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃទី ១៩  ខែកក្កដា​ ​ដែល​បាន​បង្ហាញ​ថា​ ​ភារកិច្ច​ទាំង​អស់​នៃ​ដំណាក់កាល​​បន្ទប់​ពិសោធ​អវកាស​ផ្នែក​វិស្វកម្ម​​បញ្ជូន​មនុស្ស​ចូល​ទៅ​អវកាស​របស់​ប្រទេស​ចិន​​បាន​បញ្ចប់​ដោយ​ជោគជ័យ។

      យានអវកាស​សញ្ញា ​Tiangong-2 ​ត្រូវបាន​បង្ហោះ​​ចូល​ក្នុង​គន្លង​កាលពី​ថ្ងៃទី ១៥ ខែកញ្ញា​ ឆ្នាំ ២០១៦ ​បាន​ដំណើរការ​រយៈពេល​ជាង ១០០០ ​ថ្ងៃ។ ​ក្នុងអំឡុងពេល​ដំណើរការ​នោះ ​​បាន​ធ្វើ​ពិសោធ​វិស័យ​អវកាស​និង​ផ្នែក​បច្ចេកវិទ្យា​ចំនួន​ជាង​ ៦០ ​ ​ហើយ​ទទួល​បាន​​លទ្ធផល​​​មួយ​ចំនួន​ធំ​ ដែល​មាន​កម្រិត​ឈានមុខ​លើ​ឆាក​អន្តរជាតិ ​និង​អាច​ទទួល​បាន​អត្ថប្រយោជន៍​​សម្រាប់​វិស័យ​​សំខាន់​ៗ​ទៀត​។​

      សូមបញ្ជាក់​ថា  ​វិស្វកម្ម​​បញ្ជូន​​មនុស្ស​​ទៅ​អវកាស​របស់​ប្រទេស​ចិន​ចាប់ផ្តើម​ពី​ឆ្នាំ ១៩៩២ ​។ ​បាន​បញ្ជូន​យានអវកាស​ដឹក​មនុស្ស​ចំនួន ១១​ គ្រឿង,  ​​ ​យាន​អវកាស​ដឹក​ទំនិញ​ចំនួន​ ១​ គ្រឿង  , ​ឧបករណ៍​ហោះហើរចំនួន ១ ​គ្រឿង ​​និង​បន្ទប់​ពិសោធ​អវកាស​ចំនួន ១ ​ចូល​ដែន​អវកាស​ដោយ​ជោគជ័យ​ ​ព្រមទាំង​បញ្ជូន​អវកាសយានិក​ចំនួន ១១ ​នាក់​​ទៅ​អវកាស​​និង​ត្រឡប់​មក​ផែនដី​វិញ​ប្រកប​ដោយ​សុវត្ថិភាព​។

      ប្រទេស​ចិន​ក៏​​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​​អន្តរជាតិ​ផ្នែក​បញ្ជូន​មនុស្ស​​ទៅ​អវកាស​ផងដែរ​៕​​​​​

圖片默認標題_fororder_1124776366_15635477936331n

圖片默認標題_fororder_1124776366_15635477937991n

 

圖片默認標題_fororder_1124776366_15635477939391n

 

អ្នកបកប្រែ:鄧倩
ប្លុកពិសេស