李慶莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រីMerkel ថ្លែងថា កិច្ចព្រមព្រៀងស្តីពីនុយគ្លេអ៊ែរអ៊ីរ៉ងត្រូវរងនូវការបំផ្លាញ មិនមែនជាទំនួលខុសត្រូវដោយឯកតោភាគីរបស់អ៊ីរ៉ង់ឡើយ

2019-07-20 15:08:56 cri

       លោកស្រី​Merkel នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​បាន​ថ្លែង​កាលពីថ្ងៃទី​ ១៩ ខែ​កក្កដា​ថា​ ការដែល​កិច្ច​ព្រមព្រៀងដោយគ្រប់​ជ្រុងជ្រោយ​ស្តីពី​នុយគ្លេអ៊ែរ​អ៊ីរ៉ង់​ត្រូ​វ​បំផ្លាញ​ មិន​មែន​ជា​ទំនួល​​ខុសត្រូវ​ដោយ​ឯកតោភាគី​របស់​អ៊ីរ៉ង់ឡើយ​ ។ លោក​ស្រី​បាន​អំពាវនាវ​ឱ្យ​ធ្វើការ​ព្យាយាម​ទំនាក់ទំនង​ការទូត​តា​ម​គ្រប់រូបភាព ដើម្បី​ចៀសវាង​មិន​ឱ្យភាព​តានតឹង​​នៅឈូង​សមុទ្រ​​កាន់តែ​ធ្ងន់ធ្ងរ ។

       ពេល​ឆ្លើយ​នឹង​សំនួរ​របស់​អ្នក​យកព័ត៌មាន​នៅក្នុង​សន្និសីទ​កាសែត​រដូវ​ក្តៅ​ដែលប្រារព្ធ​ធ្វើឡើង​​ជា​រៀងរាល់​ឆ្នាំ​​​ម្តង​កាលពី​ថ្ងៃដដែលនោះ​ លោក​Merkelបានថ្លែង​ថា​ អាមេរិក​បានប្រកាស​មុនគេ​នូវ​ការ​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​អ៊ីរ៉ង់​ ដូច្នេះ​កិច្ច​ព្រមព្រៀង​នេះត្រូវ​បាន​​ប្រឈម​នឹង​បញ្ហា​នា​ពេល​បច្ចុប្បន្ននេះ​ ។

       លោកស្រីបានបញ្ជាក់​ថា  អ៊ីរ៉ង់បាន​​ធ្វើ​ពាក្យ​សន្យា​ក្នុងការ​គោរព​តាម​កិច្ច​ព្រមព្រៀង​នុយគ្លេអ៊ែរ​នា​ពេល​បច្ចុប្បន្ន ​ វាមាន​អត្ថន័យ​យ៉ាង​ខ្លាំងសម្រាប់​​អ៊ីរ៉ង់ក្នុងការ​​បង្ហាញ​ពី​មេត្រីភាពទៅកាន់​សហគមន៍​អន្តរជាតិ​  ​  ។

អ្នកបកប្រែ:李慶莉
ប្លុកពិសេស