ថ្ងៃទី ៦ ខែកញ្ញា ក្នុងកិច្ចជំនួបពិភាក្សាជាមួយលោកស្រីMerkel នាយករដ្ឋមន្រ្តីអាល្លឺម៉ង់នៅក្រុងប៉េកាំង លោកស៊ី ជីនភីង ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា គួរតែជំរុញឱ្យសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងអាល្លឺម៉ង់ប្រកបដោយផ្លែផ្កាថែមទៀត ភាគីទាំងពីរគួរតែប្រកាន់ខ្ជាប់នូវការគោរពគ្នា ធ្វើកិច្ចសន្ទនានិងពិគ្រោះពិភាក្សាគ្នា គោរពគូភាគីក្នុងការដើរតាមផ្លូវអភិវឌ្ឍន៍របស់ខ្លួន ជួយគាំទ្រគ្នាលើការការពារផលប្រយោជន៍ស្នូលរៀងខ្លួន សំដៅធ្វើជាដៃគូយុទ្ធសាស្រ្តដែលធ្វើកិច្ចសន្ទនាដោយសមភាព ធ្វើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នា ព្រមនិងធ្វើការផ្លាស់ប្តូរនិងរៀនសូត្របទពិសោធន៍ពីគ្នាទៅវិញទៅមក ។
ជាការឆ្លើយតប លោកស្រីMerkel បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបាននិងកំពុងវិវឌ្ឍរីកចម្រើនទៅរកទិសដៅកាន់តែល្អប្រសើរ ។ ភាគីអាល្លឺម៉ង់រីករាយប្រកាន់ខ្ជាប់ស្មារតីពហុភាគីនិយម និងពាណិជ្ជកម្មសេរី បង្កើនកិច្ចផ្លាស់ប្តូរនិងការសម្របសម្រួលជាមួយប្រទេសចិនក្នុងកិច្ចការអន្តរជាតិ ហើយក៏រីករាយដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនាក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងអឺរ៉ុបនិងចិនផងដែរ ។
ជាងនេះទៅទៀត ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្តូរមតិយោបល់អំពីបញ្ហាអន្តរជាតិសំខាន់ៗនាពេលបច្ចុប្បន្ន និងបានឈានដល់គំនិតឯកភាពគ្នាយ៉ាងទូលំទូលាយផងដែរ ៕