鄭磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក​Ho Iat-seng អភិបាលអាណត្តិទី៥នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ

2019-09-12 15:10:33 cri

圖片默認標題_fororder_1124987718_15682135355771n

   

 រសៀល​ថ្ងៃ​ទី​១១​ខែ​កញ្ញា នៅ​ក្រុង​ប៉េកាំង លោក​ស៊ី​ជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​Ho Iat-seng អភិបាល​អាណត្តិ​ទី​៥​នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​ដែលទើប​បានតែង​តាំង​ដោយ​រដ្ឋាភិបាល​មជ្ឈិម​ចិន ។

      លោក​ស៊ីជីនភីង​បាន​សម្តែង​ការ​អបអរ​សាទរ​ចំពោះ​លោក​Ho Iat-seng​ព្រម​ទាំង​បាន​ថ្លែង​ថា ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លង​មក​នេះ រដ្ឋបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវបាន​រួម​សាមគ្គី​ជា​មួយ​ឥស្សរជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សង្គម យល់​ដឹង​និង​អនុវត្ត​ដោយ​គ្រប់​ជ្រុង​ជ្រោយ​និង​ចំ​គោល​ដៅ​នូវ​គោល​ការណ៍​ណែ​នាំ​ស្តី​ពី​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ បាន​ជំរុញ​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស កែ​លម្អ​ជា​បន្ត​បន្ទាប់​នូវ​ជីវភាព​រស់​នៅ​របស់​ប្រជាជន ក៏​ដូច​ជា​ស្ថិរភាព​និង​ភាព​សុខ​ដុម​រមនា​ក្នុង​សង្គម​ម៉ាកាវ​ផង​ដែរ ។ ការ​ពិត​ជាក់​ស្តែង​បាន​បញ្ជាក់​ថា គោល​នយោបាយ​ស្តី​ពី​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់​គ្រង​ពីរគឺ​អាច​អនុវត្ត​បាន​និង​ទទួល​បាន​ការ​គាំទ្រ​ទាំង​ស្រុងពី​សំណាក់​ប្រជាជន ។

      ជា​ការ​ឆ្លើយ​តប លោកHo Iat-seng បាន​ថ្លែង​ថា លោក​សូម​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុង​ការ​អនុវត្ត​ដោយ​មិន​ងាក​រេ​នូវ​គោល​នយោបាយ​ស្តី​ពី​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​និង​រដ្ឋាភិបាល​មជ្ឈិម​ចិន ដើម្បី​គាំពារ​ឱ្យ​បាន​ល្អ​នូវ​កិត្យានុភាព​និង​សិទ្ធិ​អំណាច​របស់​រដ្ឋ​ធម្មនុញ្ញ​និង​ច្បាប់​មូលដ្ឋាន ក៏ដូច​ជា​គាំពារ​ឱ្យ​បាន​ល្អ​នូវ​អធិបតេយ្យភាព សន្តិសុខ​និង​ផល​ប្រយោជន៍​អភិវឌ្ឍន៍​របស់​ប្រទេស​ជាតិ​ផង​ដែរ ៕

 

អ្នកបកប្រែ:鄭磊
ប្លុកពិសេស