鄭磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកលីខឺឈាងនាយករដ្ឋមន្រ្តីចិននិងលោកMedvedevនាយករដ្ឋមន្រ្តីរុស្ស៊ីរួមគ្នាជួបជាមួយអ្នកសារព័ត៌មាន

2019-09-18 14:59:30 cri

 រសៀល​ថ្ងៃ​ទី​១៧​ខែ​កញ្ញា តាម​ម៉ោង​ក្នុង​តំបន់ លោក​លីខឺឈាង​នាយករដ្ឋមន្រ្តី​ចិន​និង​លោក​Medvedevនាយករដ្ឋមន្រ្តី​រុស្ស៊ី​បាន​រួម​គ្នា​ជួប​ជា​មួយ​អ្នក​សារ​ព័ត៌មាន​នៅ​ក្រុង​សាំង​ភីធឺស្បឺក​ប្រទេស​រុស្ស៊ី ។

      នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​ទាំង​ពីរ​បាន​វាយ​តម្លៃ​យ៉ាង​សកម្ម​ចំពោះ​លទ្ធផល​ជា​ផ្លែ​ផ្កា​នៃ​កិច្ច​ជំនួប​តាម​ពេល​កំណត់​រវាង​នាយករដ្ឋមន្រ្តី​ចិន​និង​រុស្ស៊ី​លើក​ទី​២៤ ។ លោក​លីខឺ​ឈាងបាន​ថ្លែង​ថា កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​រវាង​ចិន​និង​រុស្ស៊ី​ប្រកប​ដោយ​លក្ខណៈ​ពិសេស ពោល​គឺ​មាន​ភាព​គ្រប់​ជ្រុង​ជ្រោយ ​ទូលំទូលាយ​និង​កម្រិត​ខ្ពស់ ។ រំពឹង​ថា​ភាគី​ទាំង​ពីរ​អាច​ពិគ្រោះ​ពិភាក្សា​យ៉ាង​សកម្ម​នូវ​ការ​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ខាង​ការ​ធ្វើ​សមា​ហរណកម្ម បង្កើន​តម្លៃ​បន្ថែមនៃ​កិច្ច​សហប្រតិបត្តិការ​ថាមពល ដើម្បី​ជំរុញ​ឱ្យ​សម្រេច​បាន​គោល​ដៅ​ស្តីពី​ការ​ធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កើន​ឡើង​ទ្វេ​ដង​តាម​ពេល​កំណត់ ។ ចិន​និង​រុស្ស៊ី​សុទ្ធ​តែ​គាំទ្រ​ពហុភាគី​និយម​និង​ពាណិជ្ជកម្ម​សេរី ប្រទេស​ទាំង​ពីរ​គួរ​ឆ្លង​តាម​រយៈការ​ពង្រឹង​និង​ពង្រីកការ​បើក​ចំហ​ចំពោះ​ក្រៅ​ប្រទេស​និង​ការ​បើក​ចំហ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​សម្រេច​ឱ្យ​បាន​កាន់​តែ​ល្អ​នូវ​ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​និង​ឈ្នះ-ឈ្នះ។

      លោក​Medvedevបាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ ទំនាក់​ទំនង​ភាព​ជា​ដៃគូសហប្រតិបត្តិ​ការ​ជា​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង​រុស្ស៊ី​និង​ចិន​បាន​ឈាន​ចូល​យុគសម័យ​ថ្មី ។ ភាគី​រុស្ស៊ី​រីក​រាយ​រួម​សហការ​ជា​មួយ​ភាគី​ចិន ធ្វើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ត្រួស​ត្រាយ​ចំណុច​សំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​បង្វែរ​ពី​វិស័យ​ថាមពល​ប្រពៃណី​ទៅ​កាន់​វិស័យ​វិទ្យាសាស្រ្ត​និង​បច្ចេកទេស​ខ្ពស់ ក្នុង​ន័យ​បំពេញ​បន្ថែម​ឥត​ឈប់ឈរ​នូវ​កម្លាំង​ចលករ​ថ្មី​សម្រាប់​ជំរុញ​ទំនាក់​ទំនង​ភាព​ជា​ដៃគូសហប្រតិបត្តិ​ការ​ជា​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង​រុស្ស៊ី​និង​ចិនក្នុង​យុគសម័យ​ថ្មី ៕

អ្នកបកប្រែ:鄭磊
ប្លុកពិសេស