王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី ៧៤ បាន​បើក​ធ្វើ

2019-09-18 15:06:07 cri

      ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី ៧៤ បាន​បើក​ធ្វើ​នៅ​ទីស្នាក់ការ​ទូទៅ​នៃ​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​ញូវយ៉ក ។ ​លោក Guterres អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​និង​លោក Tijjani ​Muhammad-Bande ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី ៧៤ បាន​គូសបញ្ជាក់​ថា ​សហគមន៍​អន្តរជាតិ​គួរតែ​គាំពារ​យ៉ាង​សកម្មព​នូវ​ហុភាគីនិយម និង​រួម​គ្នា​ទប់ទល់​នឹង​បញ្ហា​ប្រឈម​ដែល​មនុស្សជាតិ​បាន​និង​កំពុង​ប្រឈម ។

      មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​នេះ​បាន​ធ្វើ​ក្រោម​ប្រធានបទ”លើកទឹកចិត្តឱ្យ​ពហុភាគី​ ខិតខំ​លុបបំបាត់​ភាពក្រីក្រ ​ជំរុញ​ការ​អប់រំគុណភាពខ្ពស់ ប្រតិបត្តិការ​​អាកាសធាតុ​និង​បរិយាប័ន្ន​​” ។ ការជជែកពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នឹង​បើកធ្វើ​ចាប់ពី​ថ្ងៃទី ២៤ ខែ កញ្ញា ហើយ​ទីស្នាក់ការ​ទទៅ​នៃ​​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​ញូវយ៉ក​ក៏​នឹង​បើកធ្វើ​កិច្ចប្រជុំ​ជាន់ខ្ពស់​ជាច្រើនផងដែរ ដូចជា និង​កិច្ចប្រជុំ​កំពូល​ស្តីពី​សកម្មភាព​អាកាសធាតុ កិច្ចប្រជុំ​កំពូល​គោលដៅអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ជា​ដើម​ ។

អ្នកបកប្រែ:王幸
ប្លុកពិសេស