王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ត្រាំ ប្រធានាធិបតី​អាមេរិក​ថ្លែង​ថា អាមេរិក​និង​ជប៉ុន​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បឋម

2019-09-18 15:15:35 cri

      ថ្ងៃទី ១៦ ខែ កញ្ញា លោក ត្រាំ ប្រធានាធិបតី​អាមេរិក​បាន​ផ្ញើ​លិខិត​ទៅ​កាន់​រដ្ឋសភា​អាមេរិក​ដោយ​បញ្ជាក់​ថា អាមេរិក​និង​ជប៉ុន​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​បឋម​ស្តីពី​របាំងពន្ធគយ​និង​ពាណិជ្ជកម្មឌីជីថល​រួច​ហើយ ។ ប៉ុន្តែ​ប្រទេស​ជប៉ុន​មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាង​ណា​ទេ​ចំពោះ​រឿង​នេះ ។ 

      ដោយសារ​លិខិត​នេះ​មិន​បាន​បង្ហើប​ពី​ព័ត៌មានលម្អិត​អំពី​កិច្ចព្រមព្រៀង ដូច្នេះ ​មជ្ឈដ្ឋាន​ខាងក្រៅ​មិន​ដឹងច្បាស់​ថា ​​តើ​កិច្ចព្រមព្រៀង​នេះ​បាន​ដាក់​បញ្ចូល​ពន្ធ​រថយន្ត​​ដែល​ភាគី​ជប៉ុន​យកចិត្តទុកដាក់​ឬ​យ៉ាង​ណា​នោះ​ទេ?

      សូមបញ្ជាក់​ថា បន្ទាប់​ពី​លោក ត្រាំ បាន​ឡើង​កាន់​មុខតំណែង ដ៏​បាន​ទាមទារ​ឱ្យ​មាន​​កិច្ចចរចាលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយ​ប្រទេស​ជប៉ុន ដើម្បី​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក ។ លោក ត្រាំ ក៏​ធ្លាប់​ប្រើ​លេស​សន្តិសុខ​ជាតិ​ ដើម្បី​គំរាមកំហែង​ដំឡើង​ពន្ធគយ​ចំពោះ​រថយន្ត​និង​គ្រឿង​បង្គុំ​នាំចូល​ទៀត​ផង តែ​ភាគី​ជប៉ុន​ស្នើសុំ​លើកលែង​ការ​ដំឡើង​ពន្ធ​ជាប់​រហូត​មក ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស