鄭磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចជំនួបលើកដំបូងរវាងនាយករដ្ឋមន្រ្តីអង់គ្លេសនិងប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបដើម្បីពិភាក្សាអំពីរឿងដកចេញពីសហភាពអឺរ៉ុបបានបិទបញ្ចប់ដោយមិនបានទទួលលទ្ធផលអ្វីឡើយ

2019-09-18 15:00:14 cri

     ថ្ងៃ​ទី​១៦​ខែ​កញ្ញា លោក​ Boris Johnsonនាយករដ្ឋមន្រ្តី​អង់គ្លេស​និង​លោកជេកឃឺរ​ប្រធាន​គណៈកម្មាធិការ​សហភាព​អឺរ៉ុប​បាន​ជួប​ពិភាក្សា​អំពី​បញ្ហា​ដូច​ជាឯកសារ​”​ការ​ចាត់​ចែង​អំពី​ការ​ចម្លង​ទុក”នៃ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​អង់គ្លេស​ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​ជា​ដើម ប៉ុន្តែ​ភាគី​ទាំង​ពីរ​មិន​បាន​ផ្សះ​ផ្សារការ​ខ្វែង​គំនិត​គ្នា​នោះ​ទេ កិច្ច​ជំនួប​បាន​បញ្ចប់​ដោយ​មិន​បាន​ទទួល​លទ្ធផល​អ្វី​ឡើយ ។

      ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​បាន​ចេញ​ផ្សាយ​បន្ទាប់​ពី​កិច្ច​ជំនួប គណៈកម្មាធិការ​សហ​ភាព​អឺរ៉ុប​បាន​គូស​បញ្ជាក់​ថា ប្រទេស​អង់គ្លេស​មាន​កាតព្វកិច្ច​លើក​គម្រោង​ថ្មី​ដែល​ស្រប​ច្បាប់ អាច​អនុវត្ត​បាន​និង​ស៊ី​សង្វាក់​គ្នា​ជា​មួយ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​ដក​ខ្លួន​ចេញ​ពី​សហ​ភាព​អឺរ៉ុប​ ដើម្បី​ដាក់​ជំនួសឯកសារ​”​ការ​ចាត់​ចែង​អំពី​ការ​ចម្លង​ទុក” ប៉ុន្តែ គិត​រហូត​ដល់​បច្ចុប្បន្ន សហភាព​អឺរ៉ុប​នៅ​មិន​ទាន់​ទទួល​បាន​គម្រោង​ដំណោះ​ស្រាយ​ពាក់​ព័ន្ធ​នៅ​ឡើយ​ទេ ៕

អ្នកបកប្រែ:鄭磊
ប្លុកពិសេស