翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ប្រទេសចិនឱ្យដឹងថា បញ្ជីឈ្មោះអវិជ្ជមានថ្មីសម្រាប់ការអនុញ្ញាតឱ្យចូលទីផ្សារចិនបានបញ្ចប់ការធ្វើវិសោធនកម្មរួចរាល់ហើយដែលកំពុងស្ថិតក្នុងការស្នើសុំការអនុម័ត

2019-09-18 16:29:04 cri

      ​​​ថ្ងៃទី ១៨ ខែកញ្ញា នៅក្រុងប៉េកាំង លោក​Meng Wei អ្នក​នាំពាក្យ​​នៃ​គណៈកម្មាធិការ​ជាតិ​​​អភិវឌ្ឍន៍​និង​កំណែ​ទម្រង់​នៃប្រទេសចិន​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ បញ្ជី​ឈ្មោះ​អវិជ្ជមានថ្មី​​សម្រាប់​ការ​អនុញ្ញាត​ឱ្យ​​ចូល​ទីផ្សារ​បាន​បញ្ចប់​ការ​ធ្វើ​វិសោធនកម្ម​​រួច​រាល់​​ហើយ ដែល​​កំពុង​​​ស្ថិត​ក្នុង​របៀបវារៈ​ស្នើ​សុំការ​អនុម័ត​​ ។

      លោក​Meng Wei ​បាន​ឧទ្ទេសនាម​ថា​ ​បញ្ជី​ឈ្មោះ​ឆ្នាំ ២០១៩ ​នេះ​បានកាត់​បន្ថយ​​ការ​ដាក់​កំហិត​ កាត់បន្ថយ​​វិធានការ​គ្រប់​គ្រង​ និង​កែ​លម្អ​រចនាសម្ព័ន្ធ​​បញ្ជី​ឈ្មោះដោយ​ឈរ​លើ​មូលដ្ឋាន​រក្សា​ក្រប​ខ័ណ្ឌ​ពី​មុន​ ដែល​វា​មិន​គ្រាន់​តែ​បាន​ធានា​ដល់ភាព​នឹងនរ​និង​ចីរភាព​នៃ​​បញ្ជីឈ្មោះ​ប៉ុណ្ណោះទេ ថែម​ទាំង​បាន​បង្កើន​លក្ខណៈ​វិទ្យាសាស្រ្ត​និង​បទដ្ឋាន​នៃ​បញ្ជី​ឈ្មោះ​ទៀត​ផង​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស