鄭磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សភាអឺរ៉ុបអះអាងថា នឹងបដិសេធកិច្ចព្រមព្រៀងស្តីពីការដកចេញពីសហភាពអឺរ៉ុបដែលគ្មានអមជាមួយឯកសារ”ការចាត់ចែងអំពីការចម្លងទុក”

2019-09-19 11:00:40 cri

 ថ្ងៃ​ទី​១៨​ខែ​កញ្ញា សភា​អឺរ៉ុបបាន​អនុម័ត​លើ​សេចក្តី​សម្រេច​ចិត្ត​មួយ​ច្បាប់​ដោយ​សំឡេង​គាទ្រ​៥៤៤​សំឡេង​ សំឡេង​ប្រឆាំង១២៦​សំឡេងនិង​អនុប្បវាទ៣៨​សំឡេង​ ដោយ​បាន​អះអាង​ថា​នឹង​បដិសេធ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​ដក​ចេញ​ពី​សហភាព​អឺរ៉ុប​ដែល​គ្មាន​អមជា​មួយ​ឯកសារ”​ការ​ចាត់​ចែង​អំពី​ការ​ចម្លង​ទុក”។

      ក្នុង​នាម​ជា​គោលនយោបាយ​ធានា​របស់​សហភាព​អឺរ៉ុប ឯកសារ”​ការ​ចាត់​ចែង​អំពី​ការ​ចម្លង​ទុក”គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ធានា​ជាក់​លាក់​ឱ្យ​មិន​បង្កើត​ស្ថាប័ន​គយ​និង​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នៅ​តាម​ព្រំ​ដែន​រវាង​តំបន់អៀរឡង់ខាងជើងនិង​អៀរឡង់​របស់​ប្រទេស​អង់គ្លេស ៕

 

 

អ្នកបកប្រែ:鄭磊
ប្លុកពិសេស