鄭磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈប្រតិភូបក្សកុម្មុយនិស្តចិនអញ្ជើញទៅបំពេញទស្សនកិច្ចនៅបែលហ្ស៊ិក

2019-09-19 10:59:43 cri

  តប​តាម​សេចក្តី​អញ្ជើញ​របស់​បក្ស​សង្គម​ភាសាបារាំង​នៃ​បែលហ្ស៊ិក លោក​JiangJin​quanអនុ​ប្រធានទទួល​បន្ទុក​ការ​ងារ​ប្រចាំ​ថ្ងៃនៃ​ផ្នែក​សិក្សា​ស្រាវ​ជ្រាវគោល​នយោបាយ​នៃ​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​បាន​ដឹក​នាំ​គណៈប្រតិភូ​បក្ស​កុម្មុយនិស្ត​ចិន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅប្រទេសបែលហ្ស៊ិកពី​ថ្ងៃ​ទី​១៦​ដល់​១៨​ខែ​កញ្ញា ដោយ​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​Di Rupoអតីតនាយករដ្ឋមន្រ្តី​និង​ជា​ប្រធាន​បក្ស​សង្គម​ភាសា​បារាំង​នៃ​ប្រទេស​បែលហ្ស៊ិកនិង​លោកFlahautអតីត​ប្រធាន​សភា​តំណាង​រាស្រ្ត​ជា​ដើម ។

      ថ្លែង​ក្នុង​កិច្ច​ជំនួប លោក​JiangJin​quanបាន​លើក​ឡើង​ថា បក្ស​កុម្មុយនិស្ត​ចិន​រីក​រាយ​បង្កើន​ការ​ផ្លាស់​ប្តូរ​ខាង​ទស្សនៈអភិបាលកិច្ច​ជា​មួយ​គណបក្ស​សំខាន់ៗនៃ​ប្រទេសបែលហ្ស៊ិក ដើម្បី​បង្កើន​ការ​កសាង​ទំនុក​ចិត្ត​លើ​គ្នា​ខាង​នយោបាយ ក៏​ដូច​ជា​ជំរុញ​ទំនាក់​ទំនង​ទ្វេភាគី​ឱ្យ​រីក​ចម្រើន​ដោយ​រឹង​មាំ ។

      ជា​ការ​ឆ្លើយ​តប ភាគីបែលហ្ស៊ិកបាន​បង្ហាញ​ថា បែលហ្ស៊ិករីក​រាយ​ធ្វើ​ឱ្យ​ការ​ប្រាស្រ័យ​ទាក់​ទងរវាង​បក្ស​នៃ​ប្រទេស​ទាំង​ពីរ​កាន់​តែ​មាន​ភាព​ស្អិត​ល្មួត​ថែម​ទៀត ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​ចំណង​មេត្រីភាពនិង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​បែលហ្ស៊ិក​និង​ចិន ៕

អ្នកបកប្រែ:鄭磊
ប្លុកពិសេស