鄭磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកក្រុងហុងកុងជួបជុំគ្នាដើម្បីថ្កោលទោសយ៉ាងខ្លាំងចំពោះពួកឧទ្ធាមជ្រុលនិយមដែលបានបំផ្លិចបំផ្លាញសួនគោរពវិញ្ញាណក្ខន្ធវីរជនប្រឆាំងការឈ្លានពានរបស់ជប៉ុន

2019-09-19 10:58:45 cri

   រសៀលថ្ងៃ​ទី​១៨​ខែ​កញ្ញា អ្នក​ក្រុង​ហុង​កុង​រាប់​សិប​នាក់​បាន​ជួប​ជុំ​គ្នា​នៅ​សួន​គោរព​វិញ្ញាណក្ខន្ធ​វីរជនWujiaotengដែល​ស្ថិត​នៅ​ខណ្ឌDapuតំបន់​ថ្មី​នៃ​កោះ​ហុង​កុង ដើម្បី​បង្ហាញ​ពី​កំហឹងនិង​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ពួក​ឧទ្ទាម​ជ្រុល​និយម​ដែល​បំផ្លិច​បំផ្លាញ​និង​គូស​វាស​លើ​ស្តូប​ក្នុង​សួន​គោរព​វិញ្ញាណក្ខន្ធ​វីរជន ព្រម​ទាំង​ទាមទារ​ឱ្យ​រដ្ឋបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​តាម​ចាប់​ខ្លួន​ជន​បង្ក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ក្នុង​ពេល​ឆាប់ៗ ។

      សូម​រំលឹក​ថា នៅ​ថ្ងៃ​ទី​១៧​ខែ​កញ្ញា មាន​អ្នក​ក្រុង​ហុង​កុង​បាន​ប្រទះ​​ឃើញ​ថា កន្លែង​ជា​ច្រើន ដូច​ជា​ស្លាក​សញ្ញាផ្លូវ​និង​វិមាន​រំលឹក​ក្នុង​សួន​គោរព​វិញ្ញាណក្ខន្ធ​វីរជនWujiaoteng​ត្រូវ​គេ​គូស​វាស ដូច្នេះ​បាន​ប្តឹង​ប៉ូលីស​ភ្លាម ។ នៅ​ថ្ងៃ​ទី​១៨​ខែ​កញ្ញា សមាគម​ក្នុង​សង្គម​ដូច​ជា​សហព័ន្ធ​អតីត​យុទ្ធ​ជន​នៃ​អតីត​កង​ពល​តូច​ឯករាជ្យ​ហុងកុង​និង​សហព័ន្ធ​សមាគម​សង្គម​តំបន់​ថ្មី​ជា​ដើម​បាន​បំផុស​ការ​ជួប​ជុំ​លើក​នេះ ដើម្បី​សម្តែង​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​បំផ្លិច​បំផ្លាញ​របស់​ពួក​ឧទ្ទាម ៕

 

អ្នកបកប្រែ:鄭磊
ប្លុកពិសេស