李慶莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សម្តេចព្រះរាម នរោត្តម បុប្ឆាទេវី នៃប្រទេសកម្ពុជាជឿជាក់ថា ប្រទេសចិនច្បាស់ជានឹងទទួលបាននូវការអភិវឌ្ឍកាន់តែយូរអង្វែង

2019-09-23 14:20:23 cri

​​​      ពេល​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​យកព័ត៌មាន​នៃ​វិទ្យុយើង​ខ្ញុំ​នៅរាជធានី​ភ្នំពេញ​កាលពី​ថ្មីៗកន្លងទៅនេះ ​សម្តេច​ព្រះ​រាម​​ នរោត្តម​ បុប្ឆាទេវី​ នៃប្រទេស​កម្ពុជា​បាន​មានព្រះ​​បន្ទូល​ថា​ មិត្តភាព​រវាង​កម្ពុជា​និ​ងចិន​មាន​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​មក​ហើយ​ ប្រទេស​ទាំងពីរបាន​​ជួយ​គ្នាទៅវិញ​ទៅមក​ដោយ​ស្មោះអស់​ពី​ដួង​ចិត្ត​​ ដើម្បី​ទទួលបាន​ការ​អភិវឌ្ឍ​រួមគ្នា ។

សម្តេច​ព្រះ​រាម​​ នរោត្តម​ បុប្ឆាទេវី​ បានមាន​ព្រះបន្ទូល​ថា​  “ ពេល​ប្រទេស​កម្ពុជា​និង​បិតា​របស់​ខ្ញុំ​ ​គឺ​ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជួប​ការ​លំបាក​ ប្រទេស​ចិន​មិន​ដែល​បោះបង់​ពួក​យើង​ខ្ញុំនោះ​​ទេ​ ។ ដូច្នេះ​​ ព្រះបរមរតនកោដ្ឋតែង​តែង​មានព្រះ​រាជ​បន្ទូល​ថា​ “ មាន​​តែ​ប្រទេស​ចិន​តែ​មួយ​គត់  គ្មាន​ប្រទេស​ណាមួយ​ដែល​ស្រឡាញ់និង​គាំទ្រពួក​យើង​ដោយ​ស្មោះអស់​ពី​ដួង​ចិត្ត​​​បែបនេះ​ឡើយ​ ។ “

    ក្នុង​ឱកាសខួប​គម្រប់​​​​ ៧០ ឆ្នាំ​នៃ ការបង្កើត​​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ ព្រះ​រាម​បាន​ប្រសិទ្ធពរ​ជ័យ​ដ៏​ល្អ​បវរ​អស់ពី​ដួង​ចិត្ត​ជូនប្រទេស​ចិនសម្រាប់​​​ការ​អភិវឌ្ឍ​នាពេល​អនាគត​ ។ ព្រះ​រាម​​ជឿជាក់​ថា​ ប្រទេស​ចិន​ច្បាស់​ជា​នឹង​ទទួលបាននូវ​​ការ​អភិវឌ្ឍ​កាន់តែយូរ​អង្វែង​នៅក្រោម​ការ​ដឹកនាំ​របស់​លោក​ស៊ីជីនភីង​ ប្រធានរដ្ឋ​ចិន​ ។

圖片默認標題_fororder_微信圖片_20190923142935

 

អ្នកបកប្រែ:李慶莉
ប្លុកពិសេស