កាលពីឆ្នាំ ១៩៧០ នាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែរទី ១ ដែលសិក្សាស្រាវជ្រាវនិងផលិតដោយប្រទេសចិនបានដាក់ឱ្យប្រើប្រាស់ដោយជោគជ័យ ដែលបានធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសទី ៥ លើពិភពលោកដែលមាននាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែរ។នាវាមុជទឹកនេះ មានគ្រឿងបន្លាស់ ចំនួន ៤៦.០០០ ដែលសុទ្ធតែផលិតដោយប្រទេសចិនទាំងអស់។នាវាមុជទឹកនេះប្រើរេអាក់ទ័រនុយគ្លេអ៊ែរជាកម្លាំងចលករ ហើយអាចមុជក្រោមទឹកបានរហូតដល់ទៅ ពី ៦០ ថៃ្ងដល់ ៩០ ថ្ងៃដែលជានិមិត្តរូបដ៏សំខាន់មួយនៃអំណាចកំញើញជាយុទ្ធសាស្ត្ររបស់មហាប្រទេស។កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ១៩៧៤ នាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែរ ទី ១ របស់ប្រទេសចិនត្រូវបានដាក់ឈ្មោះថា "Chang zheng" លេខ ១ និងបានប្រគល់ឱ្យកងទ័ពជើងទឹកយកទៅប្រើប្រាស់ជាផ្លូវការ។កាលពីខែកញ្ញា ឆ្នាំ ១៩៨៨ រ៉ុក្កែតដឹកជញ្ជូនក្រោមទឹកនៃនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែរបំពាក់មីស៊ីលរបស់ប្រទេសចិនត្រូវបានបាញ់បង្ហោះដោយជោគជ័យ។កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៩ ពិធីដង្ហែក្បួនព្យុហយាត្រាយោធាដើម្បីអបអរសាទរខួបទី ៧០ នៃការបង្កើតកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិនបានធ្វើឡើងនៅក្រុង Qingdao ហើយនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែរ ស៊េរីថ្មីបានបង្ហាញមុខជាផ្លូវការ៕