郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកប្រធានាធិបតីប្រទេសក្រិក

2019-11-12 14:23:01 cri

 

圖片默認標題_fororder_習大大

      ថ្ងៃទី ១១ ខែ​វិច្ឆិកា តាម​ម៉ោង​ក្នុង​តំបន់ លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក Prolopis Pavlopoulos ប្រធានាធិបតី​ក្រិក​នៅ​ក្រុង​អាថែន រដ្ឋធានី​ប្រទេស​ក្រិក​ ។

      ក្នុង​កិច្ច​ជំនួប លោក ស៊ី ជីនភីង បាន​គូស​បញ្ជាក់​ថា ខ្ញុំ​សង្ឃឹមថា ​ប្រទេស​ទាំង​ពីរ​ចិន​និង​ក្រិក​អាច​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជា​មួយ​គ្នា ក្នុង​ន័យ​ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​កិច្ច​សហប្រតិបតិ្តការ ប្រើ​ប្រាស់សមិទ្ធផល​​វប្បធម៌សម្រាប់​ជំរុញ​ការ​ផ្លាស់​ប្តូរ​ខាង​អរិយធម៌ និង​ផ្តួច​ផ្តើមការ​កសាង​​របៀបរៀបរយ​អន្តរជាតិដែល​​មាន​ភាព​កាន់​តែ​យុត្តិធម៌​និង​សមហេតុ​ផល ដើម្បី​ធ្វើ​ឱ្យ​អរិយ​ប្រទេស​បុរាណ​ទាំង​ពីរ​​ចិន​និង​ក្រិកមាន​ពន្លឺ​ចែង​​ចាំង​ថ្មី​នៅ​យុគសម័យ​ថ្មី ។

圖片默認標題_fororder_習大大2

圖片默認標題_fororder_習大大3

      ជា​ការ​ឆ្លើយ​តប លោក Pavlopoulos បាន​ថ្លែង​ថា ក្រិក​នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​យ៉ាង​មុត​មាំ​ដល់​ប្រទេស​ចិនជា​បន្ត​ទៀត​​ក្នុង​ការ​គាំពារ​ផល​ប្រយោជន៍​ស្នូល​របស់​ខ្លួន និង​រួម​សហការ​យ៉ាង​សកម្ម​ជា​មួយ​ប្រទេស​ចិន​ដើម្បីរួម​គ្នា​​កសាង​ខ្សែ​ក្រវាត់​និង​ផ្លូវ ។ ប្រទេស​ក្រិក​រីក​រាយ​បន្ត​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជា​មួយ​ប្រទេស​ចិន​ ក្នុង​ន័យ​ជំរុញ​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​អឺរ៉ុប​និង​ចិន និង​ជំរុញ​កិច្ច​សហប្រតិបតិ្តការ​រវាង​អឺរ៉ុប​កណ្តាល​និង​ខាង​កើត​ជា​មួយ​​ចិន ក៏​ដូច​ជា​ចាប់​ដៃ​គ្នាដើម្បី​​រួម​ចំណែក​ក្នុង​ការ​ជំរុញសច្ចភាព យុត្តិធម៌អន្តរជាតិ​ និង​វឌ្ឍនភាព​របស់​មនុស្សជាតិ​ផង​ដែរ ៕​

អ្នកបកប្រែ:郭翔青
ប្លុកពិសេស