鄭磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកRamaphosaប្រធានាធិបតីអាហ្រ្វិកខាងត្បូង

2019-11-15 11:14:11 cri

 

圖片默認標題_fororder_1125233899_15737832703961n

  ថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា តាម​ម៉ោង​ក្នុង​តំបន់ លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​Ramaphosaប្រធានាធិបតី​អាហ្រ្វិក​ខាង​ត្បូងនៅ​ក្រុង​ប្រេស៊ីលីយ៉ា ។

      ថ្លែង​ក្នុង​កិច្ច​ជំនួប លោក​ស៊ីជីនភីង​បាន​លើក​ឡើង​ថា ភាគី​ទាំង​ពីរ​គួរ​តែ​បន្ត​រក្សា​នូវ​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​យុទ្ធសាស្រ្ត យោគ​យល់​គ្នា​និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅមក​ក្នុង​បញ្ហា​ពាក់​ព័ន្ធ​ដល់​ផល​ប្រយោជន៍​ស្នូល​រៀង​ខ្លួន​ក៏​ដូច​ជា​បញ្ហា​សំខាន់ៗ​ដែល​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា ។ ភាគី​ទាំង​ពីរ​គួរ​តែបង្កើន​ការ​តភ្ជាប់​គ្នា​ខាង​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍ ពង្រីក​យ៉ាង​សកម្ម​នូវ​ទំហំ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ទ្វេភាគី ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ផលិតភាព ឧស្សាហកម្ម​និង​កិច្ច​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ជា​ដើម ក៏​ដូច​ជា​រួម​គ្នា​កសាង​ខ្សែ​ក្រវាត់​និង​ផ្លូវផង​ដែរ ។

圖片默認標題_fororder_1125233899_15737832704841n

      ជា​ការ​ឆ្លើយ​តប លោក​Ramaphosaបាន​ថ្លែង​ថា អាហ្រ្វិក​ខាង​ត្បូង​គាំទ្រ​យ៉ាង​មុត​មាំ​នូវ​ការ​អភិវឌ្ឍនិង​ការ​រីក​ចម្រើន​ខ្លាំង​ក្លា​របស់​ប្រទេស​ចិន ប្រឆាំង​យ៉ាង​ដាច់​ខាត​ចំពោះ​អំពើ​អនុត្តរភាពនិង​ឯក​តោ​ភាគីលើ​ផ្ទៃ​អន្តរជាតិ​ដែល​សំដៅ​ទៅ​រក​ប្រទេស​ចិន​និង​ការ​ផ្តល់​ភាព​អយុត្តិ​ធម៌​ចំពោះ​សហគ្រាស​ចិន ក៏​ដូច​ជា​គាំទ្រ​ប្រទេស​ចិន​ក្នុង​ការ​គាំពារ​អធិបតេ​យ្យ​ភាព សិទ្ធិ​និង​ផល​ប្រយោជន៍​ដ៏​ត្រឹម​ត្រូវ​របស់​ខ្លួនផង​ដែរ ៕

អ្នកបកប្រែ:鄭磊
ប្លុកពិសេស