翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ

2019-11-16 16:36:06 cri

​-​លោក​លី ខឺឈាង នាយករដ្ឋមន្រ្តីចិន​នឹងចូលរួម​​កិច្ច​សន្ទនា​តុមូល​”១+៦”លើក​ទី ៤ ជា​មួយ​អ្នក​ទទួល​ខុស​ត្រូវ​នៃ​អង្គការ​សេដ្ឋកិច្ច​អន្តរជាតិ​សំខាន់​ៗ ។​

-ក្រសួង​ការ​បរទេសចិន​ថ្លែង​ថា កិច្ចជំនួប​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​BRICSនៅ​ក្រុង​ប្រេស៊ីលីយ៉ា​ ប្រទេស​ប្រេស៊ីល​បាន​បង្ហាញ​នូវសញ្ញា​ធំៗ​ចំនួន ៤ ដែលជា​ការ​បញ្ចូល​កម្លាំង​វិជ្ជមាន​ចំពោះ​សហគមន៍​អន្តរជាតិ​ដែល​ពោរពេញដោយ​ភាព​ព្រួយ​បារម្ភ​ ។

-ក្រសួង​ការបរទេសចិន​​ទាមទារភាគី​អង់គ្លេស​​ឱ្យ​ធ្វើ​ការ​ស៊ើប​អង្កេតឱ្យ​​បានច្បាស់​លាស់​ចំពោះ​រឿង​វាយ​ប្រហារទៅ​លើ​​មន្រ្តីតំបន់​​រដ្ឋបាល​ពិសេស​ហុងកុង​ ព្រម​និង​តាម​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ឱ្យ​បាន​ ។

-ប្រព័ន្ធសារ​ព័ត៌មាន​សំខាន់​ៗ​និងឥស្សរជន​​គ្រប់​មជ្ឈដ្ឋាន​ហុងកុង​កត់​សម្គាល់ថា សុន្ទរកថា​របស់​លោក​ស៊ី ជីនភីង​ដែលលើក​ពី​បញ្ហា​​​ហុងកុង​បាន​ណែនាំ​ពលរដ្ឋហុងកុង​ឱ្យរួម​​សាមគ្គីគ្នា​ជា​ធ្លុង​មួយ​ដើម្បី​ទប់ស្កាត់​​សកម្មភាព​ហិង្សា និង​បញ្ចប់​ភាព​ចលាចល​​។

-ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើឯកសារ​ស្តីពី​កិច្ចសហប្រតិបត្តិការ​"ខ្សែ​ក្រវាត់​និង​ផ្លូវ​"​ចំនួន ១៩៧ ​​ច្បាប់​ជា​មួយ​ប្រទេស​ចំនួន ១៣៧ និង​អង្គការ​អន្តរជាតិចំនួន ៣០​។

-សហគ្រាស​សិង្ហបុរី​ដែល​បាន​ចូលរួម​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី ២ ទទួលបាន​ការបញ្ជាទិញ​ច្រើន​ជាង​ឆ្នាំ​ ២០១៨ ។​

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស