郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មតិសាធារណៈសំខាន់ៗនិងគ្រប់មជ្ឈដ្ឋាននៅហុងកុងអះអាងថា សុន្ទរកថារបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិននឹងចង្អុលបង្ហាញផ្លូវសម្រាប់ពលរដ្ឋហុងកុងរួមសាមគ្គីគ្នាទប់ស្កាត់ភាពចលាចល

2019-11-16 15:10:19 cri

      ថ្ងៃទី ១៤ ខែ​វិច្ឆិកា ពេល​អញ្ជើញ​ចូល​រួម​កិច្ច​ជំនួប​លើក​ទី​១១​នៃ​អ្នក​ដឹក​នាំ​ប្រទេស​ BRICS​នៅក្រុង​ប្រស៊ីលីយ៉ា លោក ស៊ី​ជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​បង្ហាញ​ពី​គោលជំហរ​យ៉ាង​ម៉ឺងម៉ាត់​របស់​រដ្ឋាភិបាល​ចិន​ចំពោះ​ស្ថានការណ៍​ហុងកុង​ក្នុង​ពេល​បច្ចុប្បន្ន​ ។ នៅ​ថ្ងៃទី ១៥ ខែ​វិច្ឆិកា ប្រព័ន្ធ​សារព័ត៌មាន​សំខាន់ៗ​របស់​ហុងកុង រួមមាន​កាសែត Takungpao និង​កាសែត​ wenweipo ក៏​ដូច​ជា​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សង្គម​បានសម្គាល់​ឃើញព្រម​ៗ​គ្នា​ថា សុន្ទរកថា​របស់​លោក ស៊ី ជីនភីង បាន​បង្ហាញ​ទៅ​កាន់​ពិភពលោក​នូវ​ការ​បេ្តជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​មជ្ឈិម​ក្នុង​ការ​គាំពារ​វិបុលភាព​និង​ស្ថិរភាព​ហុងកុង​ អធិបតេយ្យភាព សន្តិសុខ​និង​ផល​ប្រយោជន៍​អភិវឌ្ឍន៍​របស់​ជាតិ​ ហើយ​នឹង​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​​គ្រប់​មជ្ឈដ្ឋាននៅ​​​ហុងកុងរួម​​​សាមគ្គី​គ្នា ដើម្បីបង្ហាញជំហរ​​គាំទ្រកាន់​តែ​មុត​មាំ​ដល់​រដ្ឋបាលនៃ​​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ក្នុង​ការ​បញ្ចប់​អំពើ​ហិង្សា​និង​ទប់​ស្កាត់​ភាព​ចលាចល ។

      លោក Tang Yingnian សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ និង​ជា​ប្រធាន​សមាគម​ជំរុញ​មិត្តភាព​ហុងកុង​បាន​ថ្លែង​ថា សុន្ទរកថា​របស់​លោកប្រធាន​រដ្ឋ​ ស៊ី ជីនភីង បាន​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​គ្រប់​មជ្ឈដ្ឋាន​នៅ​ហុងកុង ហើយ​បាន​ផ្តល់​ការ​គាំទ្រ​ជា​គន្លឹះ​សម្រាប់​ឱ្យ​ហុងកុង​ទៅ​ប្រឈមនឹង​ដោះស្រាយ​ភាព​លំបាក​ក្នុង​ពេល​បច្ចុប្បន្ន​ ក៏​ដូច​ជា​រៀប​ចំ​​ស្ថិរភាពនិង​សុខដុម​​ឡើង​វិញ ។

      លោក Tan Yaozong សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃសភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​ថ្លែង​ថា សុន្ទរកថា​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​លោកប្រធាន​រដ្ឋ​ ​ស៊ី ជីនភីង​​យក​ចិត្តទុក​ដាក់យ៉ាង​ខ្លាំង​​​ចំពោះ​ស្ថានការណ៍​នៅ​ហុងកុង រដ្ឋបាលនៃ​​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ត្រូវ​បំផុស​កម្លាំង​ទាំង​អស់ក្នុង​សង្គម​ ដើម្បី​មាន​​កម្លាំង​កាន់​តែ​រឹង​មាំ​សម្រាប់​បញ្ចប់​អំពើ​ហិង្សា​និង​ទប់​ស្កាត់​ចលាចល​តាម​នីតិ​វិធីច្បាប់ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស