翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកលី ខឺឈាង នាយករដ្ឋមន្រ្តីចិននឹងចូលរួមកិច្ចសន្ទនាតុមូល”១+៦”លើកទី ៤ ជាមួយអ្នកទទួលខុសត្រូវនៃអង្គការសេដ្ឋកិច្ចអន្តរជាតិសំខាន់ៗ

2019-11-16 16:30:45 cri

      ថ្ងៃទី ១៥ ខែវិច្ឆិកា លោក​Geng Shuangអ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បាន​ថ្លែង​​​ថា  នៅ​ថ្ងៃទី ២១ ខែ​វិច្ឆិកា លោក​លី ខឺឈាង​ នាយករដ្ឋមន្រ្តី​ចិន​នឹងចូលរួម​​កិច្ច​សន្ទនា​តុមូល​”១+៦​”លើក​ទី ៤ ជា​មួយ​លោក​ David Malpass ប្រធាន​ធនាគារ​ពិភពលោក លោកស្រី Kristalina Georgieva ​ អគ្គនាយក​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ លោក Alan Wolff ​ អគ្គនាយករង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ លោក Guy Ryder ​ អគ្គនាយក​អង្គការ​ពលកម្ម​អន្តរជាតិ លោក​ Angel Gurría អគ្គលេខាធិការ​អង្គការ​សហប្រតិបត្តិការនិង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​លោក Randal Quarles ​ ប្រធានក្រុមប្រឹក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ ដើម្បី​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​និង​ផ្លាស់​ប្តូរ​មតិ​យោបល់​អំពី​បញ្ហាដូចជា​ស្ថានភាព​សេដ្ឋកិច្ច​ជាសកល​និង​ការសម្រប​សម្រួល​ផ្នែក​គោលនយោបាយ​ម៉ាក្រូ ការ​បើក​ចំហក្នុង​កម្រិត​កាន់តែ​ខ្ពស់​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច ព្រមនិង​​ជំរុញ​អភិបាល​កិច្ច​និង​កំណែ​ទម្រង់​​សេដ្ឋកិច្ច​ជា​សកល​ជា​ដើម ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស