鄧倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង2022ប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន 3.9 ម៉ឺននាក់ពីទូទាំងសកលលោក

2019-12-06 11:51:51 cri

圖片默認標題_fororder_1125312325_15755341313641n

      ក្នុង​ឱកាស​ទិវា​​អ្នកស្ម័គ្រចិត្ត​អន្តរជាតិ​លើក​ទី 34 ​ ​ គណៈកម្មាធិការ​​រៀបចំ​ការប្រកួត​កីឡា​អូឡាំពិក​​ក្រុង​ប៉េកាំង​ឆ្នាំ ២០២២ ​បាន​​ចាប់ផ្តើម​ការងារ​​ជ្រើសរើស​​អ្នកស្ម័គ្រចិត្ត​ពី​ទូទាំង​សកលលោក​​ ​ដោយ​​ត្រូវការ​​អ្នកស្ម័គ្រចិត្ត​​សម្រាប់​ការប្រកួត​​កីឡា​អូឡាំពិក​​ចំនួន ​២ ម៉ឺន ៧ ពាន់នាក់  ​និង​អ្នកស្ម័គ្រចិត្ត​សម្រាប់​ការប្រកួត​កីឡា​​ប៉ារ៉ាឡាំពិក​​ចំនួន ១ ម៉ឺន ២ ពាន់​នាក់។

      តាមការណែនាំបាន​ឱ្យ​ដឹងថា  ​អ្នកស្ម័គ្រចិត្ត​ត្រូវ​បែង​ចែកជាពីរប្រភេទធំៗ ​គឺ ​អ្នកស្ម័គ្រចិត្ត​​ទូទៅ  ​និង​អ្នកស្ម័គ្រចិត្ត​ជំនាញវិជ្ជាជីវៈ ​ ​នឹង​ចូលរួម​បម្រើសេវា​ស្ម័គ្រចិត្ត​ចំនួន ១២ ​ប្រភេទ​ ​ដូចជា​​ទំនាក់ទំនង​អន្តរជាតិ  ​ការរៀបចំការប្រកួត ​និង​ការរក្សា​ដំណើរការ​នៃ​ទីលាន​ប្រកួតជាដើម​។​ ​ក្នុងនោះ​ អ្នកស្ម័គ្រចិត្ត​​ជំនាញវិជ្ជាជីវៈ​​ត្រូវ​មាន​សមត្ថភាព​ផ្តល់​សេវា​ភាសា​អង់គ្លេស​ឬ​ភាសាចិន ​ផ្នែកវេជ្ជសាស្ត្រ ​ការបើកបរ​ជាដើម។

 

- គេហ័ទំព័រ​ចុះឈ្មោះ  ៖   vol.beijing2022.cn

- រយៈពេលចុះឈ្មោះ  ៖  ពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩ ​ដល់ ថ្ងៃទី ៣០ ខែមិថុនា ​ឆ្នាំ ២០២១

 

圖片默認標題_fororder_1125312325_15755341316141n

圖片默認標題_fororder_1125312325_15755341315201n

圖片默認標題_fororder_1125312325_15755592762111n

圖片默認標題_fororder_20191204

圖片默認標題_fororder_150827628

 

អ្នកបកប្រែ:鄧倩
ប្លុកពិសេស