李慶莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកសារព័ត៌មាន CGTN ទៅទីបញ្ចុះសពXinjiang ហើយបានច្រានចោលពាក្យសម្តីភូតកុហកស្តីពីការបំផ្លាញផ្នូរជនជាតិ Uygur ដោយចេតនា

2020-01-14 15:25:37 cri

    កាលពី​ពេល​ថ្មីៗនេះ​  ប្រព័ន្ធ​ផ្សព្វផ្សាយ​ CNN បានផ្សាយ​​ថា​ លោក​Aizi Aisha ​កវី​ជនជាតិ​ Uygur​ ម្នាក់​ដែលកំពុង​ស្នាក់​នៅ​ទីក្រុង​ឡុងដ៍មិនបាន​រកឃើញ​​ផ្នូរ​របស់​ឪពុក​គាត់​ ហើយ​អះអាង​ថា​​ ផ្នូរ​ជនជាតិ​​ Uygur​ រាប់​រយ​កន្លែង​ត្រូវ​បាន​បំផ្លាញ​ដោយ​​រដ្ឋបាល​តំបន់​ ថែម​ទាំងបាន​​បញ្ជាក់​ថា​  នេះ​ជា​មធ្យោបាយ​មួយ​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​លុប​បំបាត់អត្តសញ្ញាណ​វប្បធម៌​ជនជាតិ​​ Uygur​ ។

    ប៉ុន្តែ​ លោក​ស្រី​ Aipizhamu Nizhamuding ជា​ម្តាយ​របស់​លោក​​Aizi ​Aisha ​បាន​នាំ​អ្នក​សារព័ត៌មាន​CGTN ទៅដល់​ទីបញ្ចុះ​សព​របស់​ឪពុក​​​លោក​ផ្ទាល់​ ដោយ​បាន​និយាយ​រឿង​មួយ​ដែល​ផ្ទុយគ្នា​ទាំងស្រុង​ ។

    ម្តាយ​របស់​លោក Aizi Aisha បានថ្លែង​ថា ជនមូស្លីម​ជនជាតិ​ Uygurដែល​រស់នៅ​ក្នុង​ទី​ជនបទនៃ​ភូមិភាគ​​Xinjiang មាន​ទំនៀម​ទម្លាប់​មួយ​ គឺ​បញ្ចុះ​សព​របស់​សាច់​ញាតិ  ​ហើយ​​ឪពុក​របស់​លោក​ ​​Aizi ​Aisha ក៏​ដូច​គ្នា​ដែរ​ ។ ប៉ុន្តែ​ ផ្នូរ​តែងតែត្រូវ​បាន​បំផ្លាញ​ដោយសារ​កត្តា​ធាតុអាកាស​ ដូច្នេះ​ អ្នកភូមិក្នុងតំបន់​តែ​ងតែរៀបចំ​​ផ្នូរ​ឡើង​វិញ​ជា​ញឹកញយ ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ មន្ទីរ​កិច្ច​ការ​ស៊ីវិល​ក្នុង​តំបន់​បាន​ចំណាយ​ពេល​ជាង​ ១០ ឆ្នាំ​ដើម្បីប្រមូល​ផ្តុំស្នើសុំ​យោបល់​ពី​សាធារណជន​ ជា​លទ្ធផល​​បាន​សាងសង់ទី​បញ្ចុះ​សពអេកូ-បរិស្ថាន​ថ្មី​មួយ​នៅ​ក្បែរ​ទី​​បញ្ចុះ​សព​ចាស់​ ។ លោក​ស្រី​ Aipizhamu ក៏​បាន​ផ្លាស់ប្តូរ​​ផ្នូរ​របស់​ស្វាមី​ទៅ​ដល់ទី​​បញ្ចុះ​សព​ថ្មី​នៅដំណាច់​ឆ្នាំ​ ២០១៨ ។

    ម្តាយ​របស់​លោក Aizi Aisha បាន​ប្រាប់អ្នកសារព័ត៌មាន​CGTN ថា​ ពួកយើង​ទាំងអស់​គ្នា​បាន​រើ​ផ្នូរ​ដោយ​ស្ម័គ្រ​ចិត្ត​ ។ ទី​​បញ្ចុះ​សពថ្មី​មាន​លក្ខណៈសម្បត្តិ​ល្អ​ប្រសើរ​ ហើយ​ក៏​មិន​​រងផលប៉ះពាល់​ពី​កត្តាធាតុអាកាស​ផងដែរ​ ។ ដូច្នេះ​ពួកយើង​ពេញ​ចិត្ត​ណាស់​ ។

圖片默認標題_fororder_The old graveyard where Aziz's father had been buried in Xayar County, northwest China's Xinjiang Uygur Autonomous Region, January 8, 2020.CGTN Photo

ទីបញ្ចុះ​សពចាស់​

圖片默認標題_fororder_The new eco-friendly cemetery where Aziz's father is buried in Xayar County, northwest China's Xinjiang Uygur Autonomous Region, January 8, 2020. CGTN Photo

ទី​បញ្ចុះសព​ថ្មី

 

 

 

 

អ្នកបកប្រែ:李慶莉
ប្លុកពិសេស