鄧倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចព្រមព្រៀងដែលផ្តល់នូវផលប្រយោជន៍ដល់គ្នាទៅវិញទៅមកអាចនាំមកនូវភាពប្រាកដប្រជាដល់ពិភពលោកទាំងមូល

2020-01-16 02:13:24 cri

圖片默認標題_fororder_1125467122_15791148971591n

 

លោក ​លីវហឺ  ថ្នាក់ដឹកនាំចរចាពាណិជ្ជកម្មកំពូលរបស់ប្រទេសចិន ​និង​​លោក​​ប្រធានាធិបតី​អាមេរិក ត្រាំ ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១ នៅថ្ងៃទី ​១៥ ​​ខែមករា ​នាទីក្រុង​វ៉ាស៊ីនតោន បន្ទាប់ពីមានការខ្វែងគំនិតគ្នាអស់​រយៈពេល ​២៣ ​ខែ​ និងឆ្លងកាត់​កិច្ច​ពិគ្រោះ​ពិភាក្សា​ជាន់ខ្ពស់ផែ្នក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្មចំនួន១៣វគ្គរួចមកហើយ។

នៅ​ចុងក្រោយ​បំផុតនេះ ​ភាគីទាំងពីរ ​ចិន​និង​អាមេរិក បាន​សម្រេច​​”បញ្ចប់​ជម្លោះ”ដោយ​បាន​បោះ​ជំហាន​​ដ៏​រឹងមាំ​​មួយ​ សម្រាប់​ឆ្ពោះទៅ​រក​ការដោះស្រាយ​បញ្ហាជម្លោះ​ស្តីពី​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​។​

កិច្ចព្រមព្រៀងនេះ ​គឺ​សមស្រប​នឹង​ផលប្រយោជន៍ទាំងសងខាងរវាង​ចិន​និង​អាមេរិក ​ព្រមទាំង​ពិភពលោក ​ហើយ​នឹង​ជំរុញ​សន្តិភាព​និង​វិបុលភាព​ពិភពលោក។​ 

សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​ដំណាក់កាលទីមួយ​នេះ មាន​៩​ ​មាត្រា ផ្តោតលើ  កម្មសិទ្ធិ​បញ្ញា  ​ការផ្ទេរបច្ចេកវិទ្យា  ​ផលិតផលម្ហូបអាហារនិងផលិតផល​កសិកម្ម   ​សេវាកម្ម ​ហិរញ្ញវត្ថុ    ​អត្រាប្តូរ​ប្រាក់និង​តម្លាភាព    ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម   ​វាយតម្លៃ​ដោយ​ទ្វេភាគី​និងមធ្យោបាយ​ដោះស្រាយ​ជម្លោះ​ជា​ដើម។

សំណើស្នូល​ដ៍សំខាន់​ចំនួន ៣ ដែល​ភាគី​ចិនតែងតែ​ប្រកាន់ខ្ជាប់​មានដូចជា​ ការ​លុបចោល​ទាំងស្រុង​នូវ​​​​ពន្ធគយ​ដែលបាន​បន្ថែមថ្មី,​​​ តួលេខ​ទំនិញ​ក្នុងការធ្វើពាណិជ្ជកម្មគួរតែ​សមស្រប​នឹង​តម្រូវ​ការ​ជាក់​ស្តែង   និងកែលម្អ​លក្ខណៈតុល្យភាព​នៃ​លិខិត​​ ព្រមទាំង​គោលការណ៍​ចំនួន​ពីរ​ ដូចជា​គោរព​តាម​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្មពិភពលោក WTO ​និង ​គោលការណ៍ទីផ្សារ​  ក៍ត្រូវបាន​ដាក់បញ្ជូល​ទៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ ។   ​​សំណើដ៍​សំខាន់​របស់​ភាគីអាមេរិក ក៏ត្រូវបាន​ឆ្លើយតប​ជា​វិជ្ជមាន​ផង​ដែរ​។

កិច្ច​ព្រម​ព្រៀង​នេះ​ប្រកប​ដោយ​លក្ខណៈពិសេស​ពីរ​ ពោលគឺ​តុល្យភាព​​​​និង​ផ្តល់​ផលប្រយោជន៍​ដល់​គ្នាទៅវិញទៅមក​ ។ 

 

圖片默認標題_fororder_1125467122_15791148971631n

 

ដើម្បី​ធានា​បាន​នូវ​ការអនុវត្ត​ជាក់ស្តែងប្រកបដោយប្រសិទ្ធភាព​ ​មាត្រា​ពាក់ព័ន្ធ​នឹង​ការ​វាយតម្លៃ ​និង​ដោះស្រាយ​ជម្លោះ​រវាង​ភាគី​ទាំងពីរ ត្រូវបានចែងនៅក្នុងកិច្ច​ព្រមព្រៀង​នេះ ​ដោយដាក់​លក្ខខណ្ឌ​ ​ប្រដូច​នឹង ​“ក្បួន​ល្បែង” មួយ​ ពោល​គឺបើសិនភាគី​ណាមួយ ​បាន​ល្មើស​នឹង​កិច្ច​ព្រម​ព្រៀង​ នោះ​នឹងត្រូវ​​ពិន័យ ។

       សម្រាប់ការ​ចុះហត្ថលេខាលើកិច្ច​ព្រមព្រៀង ​ដំណាក់កាល​ទី១នេះ បាន​បង្ហាញ​ថា​ ភាគី​ចិននិង​អាមេរិក​អាច​ដោះស្រាយ​ការ​ខ្វែង​គំនិតគ្នា​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ​តាម​រយៈកិច្ចពិភាក្សា​ ដោយ​ស្មើភាព​ ។

​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១ រវាងចិន​និង​អាមេរិកនេះ ​នឹងជួយស្តារទំនុកចិត្តនៅក្នុងការ​ដោះស្រាយ​បញ្ហា​រវាង​ចិននិង​អាមេរិក​នៅទី​ចុង​បំផុត​។

 បើសិន​ចិននិង​អាមេរិក​​សហការគ្នា​ គឺ​ផ្តល់​ផលប្រយោជន៍​ដល់គ្នាទៅវិញទៅមក​ ផ្ទុយទៅវិញ​ ​បើ​សិន​ប្រឆាំង​គ្នា នោះ​គឺបង់​ខាត​ទាំង​សងខាង  ។ នេះ​ជាចំណេះដឹងទូទៅមួយ ​ដែល​ត្រូវ​បាន​បញ្ជាក់​ម្តង​ហើយ​​ម្តងទៀតក្នុងប្រវត្តិសាស្ត្រ​និងការពិតជាក់ស្តែង និង​ជា​បទពិសោធន៍មួយ ​ដែល​ភាគី​ទាំងពីរ​ត្រូវ​តែ​ចង​ចាំ​ជា​និច្ច​ ក្នុងការដោះស្រាយ​​ទំនាស់និង​ការ​ខ្វែងគំនិតគ្នា ៕​​

អ្នកបកប្រែ:鄧倩
ប្លុកពិសេស