郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ៖ ម្ហូបអាហារនៅយប់ដាច់ឆ្នាំប្រកបដោយរសជាតិអន្តរជាតិ ទីផ្សារចិននៅតែមានភាពចម្រុងចម្រើនដដែល

2020-01-25 16:05:08

     ថ្ងៃទី ២៥ ខែ​មករា ជា​ថ្ងៃ​ទី​មួយ​ក្នុង​ឆ្នាំ​ថ្មី​​តាម​ចន្ទគតិ​ចិន ហើយ​ក៏​ជាថ្ងៃ​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ដែល​ប្រជាជន​ចិន​យក​ចិត្ត​ទុក​ដាក់​ជាង​គេ​​ ។ យោង​តាម​គ្រឿងឧបភោគ​បរិភោគ​បរទេស​កាន់​តែ​ច្រើន​ឡើង​ៗ​នាំ​ចូល​ទៅ​កាន់​ប្រទេ​សចិន ​ម្ហូប​អាហារ​នៅ​យប់​ដាច់​​ឆ្នាំ​ប្រពៃណី​ចិន​ក៏​បាន​បន្ថែមរស​ជាតិ​អន្តរជាតិ​កាន់​តែច្រើន​​ផង​ដែរ ។

      ប្រទេស​ចិន​មាន​ប្រជាជន​១ពាន់​៤រយលាន​នាក់​ មាន​ក្រុម​មនុស្ស​បាន​​ចំណូល​មធ្យមដែល​មាន​ទ្រង់​ទ្រាយ​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក និង​មាន​ភាព​កើន​ឡើង​ឆាប់​ជាង​គេ ដូច្នេះ កម្រិត​​ចំណាយ​និង​​តម្រូវ​ការ​ខាង​គុណភាព​ចំណាយ​សុទ្ធ​តែ​កើន​ឡើង​ឥត​ឈប់ឈរ ។ ព្រម​ជា​មួយ​គ្នា​នេះ ប្រទេស​ចិន​បាន​ដាក់​ចេញ​វិធានការ​មួយ​ចំនួនដើម្បី​​ជំរុញ​ការ​នាំ​ចូល ក្នុ​ងន័យ​បើក​ផ្លូវ​បៃតង​សម្រាប់​ឱ្យ​ផលិតផល​មាន​គុណភាព​នាំ​ចូល​ទៅ​កាន់​ប្រទេស​ចិន​ ។ ក្រៅ​ពី​នេះ ធុរកិច្ច​អេឡិចត្រូនិច​ឆ្លង​ដែន​ក៏​ទទួល​បានការ​​វិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ខ្លាំងដែល​បាន​ជំរុញ​​បណ្តា​ប្រទេស​នានា​បង្កើន​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ ។

      ឆ្លង​តាម​រយៈ​ការ​អនុវត្ត​​វិធានការ​ជាក់​ស្តែង​មួយ​ចំនួន​ ប្រទេស​ចិន​បាន​បើក​ទ្វារ​កាន់​តែ​ទូលំទូលាយ ហើយ​ក៏​បាន​ចាក់​គ្រឹះ​សេដ្ឋកិច្ច​សម្រាប់​ទប់ទល់​នឹង​បញ្ហា​ប្រឈម​និង​ហានិភ័យផង​ដែរ ។ ពិត​មែន​តែ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចិន​ឆ្នាំ​នេះ បាន​កើត​មាន​សភាព​ជំងឺឆ្លងក្តី ក៏​ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ការ​លំបាក​ជា​បណ្តោះ​អាសន្ន​នោះ​ទេ ទីផ្សារ​ចិន​នៅ​តែ​មាន​ភាព​ចម្រុង​ចម្រើន​ដដែល​ ។

ម្ហូប​អាហារ​នៅ​យប់​​ដាច់​ឆ្នាំ​​នៃ​ប្រជាជន​ចិន​កាន់​តែ​ប្រកប​ដោយរសជាតិ​អន្តរជាតិ​​​ ប្រការ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​បេ្តជ្ញា​ចិត្ត​របស់​ប្រទេស​ចិន​ដែល​នឹង​បើក​ទ្វារ​កាន់​តែ​ទូលំទូលាយ​និង​ចែក​រំលែកកាលា​នុវត្តភាព​​អភិវឌ្ឍ​ជា​មួយ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ។ ​ប្រការ​នេះ​នឹង​ប្រមូល​ផ្តុំ​ជា​កម្លាំង​ចលករ​យ៉ាង​ខ្លាំងសម្រាប់​​ជំរុញ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ទាំង​មូល ក្នុង​ន័យ​នាំ​មក​នូវ​​អារម្មណ៍​ចែ​ក​រំលែក​បាន​​និង​​អារម្មណ៍​សុភមង្គល​​​ដល់​ប្រទេស​និង​ប្រជាជន​កាន់​តែ​ច្រើន ៕

圖片默認標題_fororder_760705213

圖片默認標題_fororder_905893935

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស