翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានក្រុមប្រឹក្សាអឺរ៉ុបធ្វើការពិគ្រោះពិភាក្សាអំពីបញ្ហាចូលជាសមាជិកសហភាពអឺរ៉ុបជាមួយថ្នាក់ដឹកនាំនៃប្រទេសអាល់បានីនិងម៉ាសេដូនខាងជើង

2020-01-25 16:40:27 cri

      ​​ថ្ងៃទី ២៤ ខែមករា លោក Charles Michel ​ប្រធានក្រុមប្រឹក្សា​អឺរ៉ុប​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេសអាល់បានី​​និង​ម៉ាសេដូនខាងជើង​​ ដើម្បីធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​ជា​មួយថ្នាក់​ដឹក​នាំនៃប្រទេសទាំង​ពីរ​អំពី​បញ្ហាដែល​ប្រទេសអាល់បានី​​និង​ម៉ាសេដូនខាងជើង​​ចូលជា​សមាជិក​សហភាពអឺរ៉ុប​​ ។ លោក​ Charles Michel បាន​ថ្លែង​ថា ប្រទេស​ជា​សមាជិក​សហភាពអឺរ៉ុប​នឹង​ធ្វើ​ការ​ពិភាក្សា​ថែមទៀត​អំពី​យុទ្ធសាស្រ្ត​ថ្មី​នៃ​ការ​ពង្រីក​សហភាព​អឺរ៉ុប​​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ ។

      សូម​បញ្ជាក់​ថា ​ប្រទេសអាល់បានី​​និង​ម៉ាសេដូនខាងជើងបាន​ក្លាយ​ទៅ​ជា​ប្រទេសបេក្ខជន​ជា​សមាជិកសហភាពអឺរ៉ុប​នៅ​ឆ្នាំ ២០១៤ និង​ឆ្នាំ ២០០៥ ដោយ​ឡែក​ពី​គ្នា​ ។ ក្នុង​កិច្ច​ប្រជុំ​កំពូល​សហភាពអឺរ៉ុប​ដែល​បាន​បើក​ធ្វើ​នៅ​ខែតុលា ឆ្នាំ ២០១៩ ដោយ​មក​ពី​ប្រទេស​បារាំង​ជាដើម​បាន​លើកឡើង​ការ​ប្រឆាំង បានជា​ប្រទេស​ជាសមាជិក​សហភាពអឺរ៉ុប​មិន​បាន​ឈាន​ដល់​គំនិត​ឯកភាពរួម​អំពី​ការ​ចាប់​​ដំណើរ​ការ​ការ​ចរចា​អំពី​ការ​​​ចូលជា​សមាជិក​សហភាពអឺរ៉ុបរបស់អាល់បានី​​និង​ម៉ាសេដូនខាងជើង​​​នោះ​ឡើយ​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស