鄭磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មការអចិន្រ្តៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបើកធ្វើកិច្ចប្រជុំដើម្បីសិក្សាស្រាវជ្រាវអំពីការងារបង្ការនិងគ្រប់គ្រងសភាពជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាថ្មី

2020-01-26 14:19:13 cri

 ថ្ងៃ​ទី​២៥​ខែ​មករា គណៈកម្មការ​អចិន្រ្តៃយ៍នៃ​ការិយាល័យ​នយោបាយ​នៃគណៈ​កម្មា​ធិ​ការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​បើក​ធ្វើ​កិច្ច​ប្រជុំ​ដើម្បី​ស្តាប់​របាយការណ៍អំពី​ការ​ងារ​បង្ការ​និង​គ្រប់គ្រង​សភាព​ជំងឺ​រលាក​សួត​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី និង​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ រៀប​ចំ​ចាត់​ចែង​ការ​ងារ​និង​បំផុស​ស្មារតី​ម្តងទៀត​ចំពោះ​ការ​ងារ​បង្ការ​និង​គ្រប់​គ្រង​សភាព​ជំងឺ​ឆ្លង ជា​ពិសេសគឺការ​ងារ​ព្យាបាល​អ្នក​ជំងឺ ។ លោក​ស៊ីជីនភីង​អគ្គលេខា​ធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ធ្វើ​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ ព្រម​ទាំង​ថ្លែង​សុន្ទរកថា​គន្លឹះ។

      កិច្ច​ប្រជុំ​លើក​នេះ​បាន​សម្រាច​ថា មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​នឹង​បង្កើត​ក្រុម​ដឹក​នាំ​ការ​ងារ​ទប់​ទល់​នឹង​សភាព​ជំងឺ​ឆ្លងដែល​នឹង​ប្រព្រឹត្តិ​ទៅ​ក្រោម​ការ​ដឹក​នាំ​របស់​គណៈកម្មការ​អចិ​ន្រ្តៃ​យ៍នៃ​ការិយាល័យ​នយោបាយ​នៃគណៈ​កម្មា​ធិ​ការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​។​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​នឹង​ចាត់​បញ្ជូន​ក្រុម​ណែនាំ​ទៅ​កាន់​តំបន់​ដែល​មាន​សភាព​ជំងឺឆ្លង​ដ៏​ធ្ងន់​ធ្ងរ ដូច​ជា​ខេត្ត​ហ៊ូពេ​ជាដើម ដើម្បី​ជំរុញ​តំបន់​ពាក់​ព័ន្ធ​បង្កើន​ការ​ងារ​បង្ការ​និង​គ្រប់​គ្រង​ដោយ​គ្រប់​ជ្រុង​ជ្រោយ ៕

 

អ្នកបកប្រែ:鄭磊
ប្លុកពិសេស