郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកទស្សនាកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២០បានឡើងដល់១ពាន់២រយ៣២លាននាក់ ការផ្សព្វផ្សាយតាមរយៈពហុប្រព័ន្ធសារព័ត៌មាន បានបំបែកឯតទគ្គកម្មថ្មី ហើយបានបង្ហាញឱ្យឃើញពីភាពច្នៃប្រឌិតថ្មី

2020-01-26 15:10:04 cri

      កម្មវិធី «​រាត្រី​សមោសរ​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ឆ្នាំ​២០២០»​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ចាក់​ផ្សាយ​ដោយ​គាប់​ប្រសើរ ដែល​បាន​បំបែក​ឯតទគ្គកម្មនៃ​​ការ​ផ្សព្វ​ផ្សាយ​តាម​រយៈ​ពហុ​ប្រព័ន្ធ​សារព័ត៌មាន​ ។ ក្នុង​កម្មវិធី​រាត្រី​សមោសរ​ឆ្នាំ​​នេះ​​បាន​ប្រើ​ប្រាស់​បច្ចេវិទ្យា​ថ្មី​ជា​ច្រើន​ជា​លើក​ដំបូង បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ទទួល​បន្ទុក​លើ​ភារកិច្ច​និង​ទំនួល​ខុសត្រូវ​​របស់​ប្រព័ន្ធ​សារព័ត៌មាន​ជាតិ ហើយ​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​​ភាព​ទាក់​ទាញ ភាព​រស់​រវើក​និង​ភាព​ច្នៃ​ប្រឌិត​ថ្មី​របស់កម្មវិធី​នៃ​រាត្រី​សមោសរ​អបអរសាទរ​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ក្នុង​​យុគសម័យ​ថ្មី ។

      តាមការ​ធ្វើ​​ស្ថិតិឱ្យ​ដឹង​ថា នៅ​យប់​ដាច់​ឆ្នាំ ប៉ុស្តិ៍​ទូរទស្សន៍​ចំនួន​២២៥ក្នុង​​ប្រទេស​ចិន​បាន​ផ្សាយ​ផ្ទាល់​កម្មវិធី​រាត្រី​សមោសរ ប្រព័ន្ធ​សារព័ត៌មាន​ចំនួន​ជិត​៦០០​នៃ​ប្រទេស​និង​តំបន់​ចំនួន​ជាង​១៧០​នៅ​លើ​ពិភពលោក បាន​ផ្សាយ​ព័ត៌មាន​អំពី​កម្មវិធី​រាត្រី​សមោសរ​លើក​នេះ ។ ក្នុង​រយៈ​ពេល​ផ្សាយ​ផ្ទាល់​កម្មវិធី រាត្រី​សមោសរត្រូវ​​បាន​ផ្សព្វ​ផ្សាយ​តាម​រយៈ​ពហុ​ប្រព័ន្ធ​សារព័ត៌មាន​ ដូច​ជា​ទូរទស្សន៍ វេបសាយ​និង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ជា​ដើម អ្នក​ទស្សនា​ទាំង​​ជាតិ​និង​អន្តរជាតិ​មាន​ចំនួន​សរុប ១២៣២លាន​នាក់ ក្នុង​នោះ​ ទស្សនិកជន​ដែល​ទស្សនា​​កម្មវិធី​​ផ្សាយ​ផ្ទាល់​​តាមរយៈ​ប្រព័ន្ធសារ​ព័ត៌មាន​បែប​ថី្ម​មាន​ចំនួន​៦០៦លាន​នាក់ ​និង​ទស្សនិកជន​សរុប​ ​១១១៦​លាន​នាក់​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស