王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កងទ័ពរដ្ឋាភិបាលស៊ីរីបំផុសការបាញ់ប្រហារដោយកាំភ្លើងធំយ៉ាងខ្លាំងក្លាទៅលើកងកម្លាំងប្រដាប់អាវុធនៃបក្សប្រឆាំងដែលស្ថិតនៅជាយខាងលិចក្រុង Aleppo

2020-01-26 14:06:13 cri

       តាម​ដំណឹង​នៃទីភ្នាក់ងាសារព័ត៌មាន​ស៊ីរី​បាន​ឱ្យដឹងថា​ ​នាយប់ជ្រៅថ្ងៃទី​២៥​ខែ​មករា​ ​កងទ័ពរដ្ឋាភិបាល​ស៊ីលី​បាន​បំផុសការបាញ់ប្រហារ​ដោយ​កាំភ្លើងធំយ៉ាង​ខ្លាំង​ក្លា​ទៅលើ​កង​កម្លាំង​ប្រដាប់​​អាវុធនៃ​បក្សប្រឆាំង​​​ដែល​ស្ថិតនៅជាយខាងលិចក្រុង Aleppo ជា​​​​ទី​រួមខេត្ត​ Aleppo ភាគ​ខាង​ជើង​​​​ប្រទេស​ស៊ីរី​។​

      ផ្នែក​យោធា​ស៊ីរី​បាន​ចេញ​សេចក្តីថ្លែងការណ៍​នាថ្ងៃដដែល​ថា​ ​អង្គការ​ប្រដាប់អាវុធ​ក្នុង​នោះ​​មាន​អង្គការ​ជ្រុលនិយម​”​រណស្សិយកឈ្នះ”​ជា​សំខាន់​បាន​បំផ្លិចបំផ្លាញ​ជាំបន្តបន្ទាប់​នូវ​កិច្ចព្រមព្រៀង​ស្តីពី​តំបន់​កាត់បន្ថយ​កម្រិតប៉ះទង្គិច​គ្នា​ ដោយ​បាន​ធ្វើការវាយប្រហារ​ទៅលើ​តំបន់​ជនស៊ីវិលនិង​មូលដ្ឋាន​នៃ​កងទ័ព​រដ្ឋាភិបាល​ក្នុង​ខេត្ត​ Aleppo​ និង​ Idlib  ផ្នែក​យោធា​មិន​អនុញ្ញាតឱ្យ​សភាពការណ៍បែបនេះ​បន្តដំណើរការ​តទៅទៀត​នោះទេ​។

     សេចក្តីថ្លែងការណ៍បាន​ឱ្យដឹងថា​ ​កងទ័ព​រដ្ឋាភិបាល​សម្រេចបន្តធ្វើ​សកម្មភាព​យោធា​នៅ​ខេត្ត​ទាំងពី​រនេះ ​ដើម្បី​បញ្ចប់​ការ​វាយប្រហារ​នៃអង្គការប្រដាប់អាវុធ​ចំពោះ​ជនស៊ីវិល​ក្នុង​តំបន់ទាំងពីរនេះ ក្នុងន័យធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានជីវភាព​រស់នៅ​ជាប្រក្រតីឡើងវិញ​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស