翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថាប័នរដ្ឋបីរបស់ប្រទេសចិនចេញសេចក្តីប្រកាសថា ហាមឃាត់ការជួញដូរសត្វព្រៃ

2020-01-26 19:56:21 cri

    ដើម្បីបង្ការ​និង​គ្រប់​គ្រង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ជំងឺ​រលាក​សួត​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ ផ្តាច់​ប្រភព​និងមធ្យោបាយ​ឆ្លង​មេរោគតាមលទ្ធភាព​ រដ្ឋបាលជាតិ​ត្រួតពិនិត្យ​និង​គ្រប់​គ្រង​ទីផ្សារ​ចិន ក្រសួង​កសិកម្ម​និង​ជនបទ​ រដ្ឋបាលជាតិ​រុក្ខកម្ម​និង​វាលស្មៅ​ចិន​បាន​សម្រេច​ចិត្ត​ថា ចាប់ពី​ថ្ងៃទី ២៦ ខែមករា រហូត​ដល់​ពេលលុបចោល​ភាព​អាសន្ន​ទូទាំង​ប្រទេស ហាម​ឃាត់​ការជួញដូរ​សត្វព្រៃ។

    បើ​សិន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សង្គម​រក​ឃើញ​មានការជួញដូរ​សត្វ​ព្រៃ​ដោយ​ល្មើស​ច្បាប់​ អាច​ដាក់ពាក្យ​បណ្តឹង​តាម​វេទិកា​ពាក់ព័ន្ធ​បាន ។ ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​គ្រប់​តំបន់​ត្រូវ​តែ​បង្កើន​ការ​ត្រួត​ពិនិត្យ​ ក្នុង​ករណី​ដែល​រកឃើញ​នូវ​បទ​ល្មើស​សេចក្តី​ប្រកាស​មួយ​នេះ​ ត្រូវ​តែ​ផ្តន្ទាទោសយ៉ាងម៉ឺងម៉ាត់​តាម​ច្បាប់ ។ប្រជាជន​ក៏​គួរតែលាចាក​ឱ្យ​ឆ្ងាយ​ពី​​សត្វ​ព្រៃ ​មាន​ការ​ហូបចុកប្រកប​​ដោយ​សុខភាព​  ៕​

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស